ស្រវឹង​​បើក​រថ​យន្ត​បុក​រ​បាំង​ដែក​ចែក​ទ្រូង​ផ្លូវ​បាក់​អស់​ប្រាំ​បី​កង់​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​២១​និង​០៥​នាទី​យប់​ថ្ងៃ ទី​៨ ខែមករា បុរស​ម្នាក់ស្រវឹងស្រា​បើក​ រថយន្តទៅបុក​របាំង​ដែក​ចែក​ទ្រូងផ្លូវ ​បណ្តាល​ឲ្យ​បាក់​អស់​ប្រាំបី​កង់ ស្ថិត​នៅតាម​បណ្តោយ​ផ្លូវ សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​ភូមិ​ចុង​ថ្នល់ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​ ​

​​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយ​ គ្រឿង​ម៉ាក​កាមរី​ឆ្លាម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2G3193 បើកបរ​ដោយ​បុរស​ម្នាក់​ស្រវឹងស្រា​ជោគ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន លុះ​បើក​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​ជ្រុល​ល្បឿន​ទៅបុក​របាំង​ដែក​ចែក​ ទ្រូង​ ផ្លូវ​បណ្តាល​ឲ្យ​បាក់​អស់​​ប្រាំបី​កង់ និង​រថយន្ត​ខូចខាត​ផ្នែក​ខាងមុខ​។

​​ក្នុង​ហេតុការណ៍​ខាងលើនេះ​ពុំមាន​បណ្តាល​ឲ្យ​មនុ​ស្សណា​ ម្នាក់​បាន​រងរបួស​ឡើយ​។​ បច្ចុប្បន្ន​រថយន្ត​បង្កហេតុ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើការ​ វាស់វែង​ដកហូតយក​រថយន្ត​ទៅ​រក្សាទុក​កនៅ​សាលា​រាជធានី​ដើម្បី​ចាត់ការ​ តាមច្បាប់​៕​​

ដោយ៖ ហេង នាង​

1479_DSC00047

1479_DSC00048

Related Articles

Back to top button
Close
Close