ប៉ូលិស​​ថៃ​​ត្រៀម​​ចូល​​ចាប់​ខ្លួន​​ចៅ​អធិការ​​នៅ​​វត្ត​ល្បី​​មួយ​​

សារព័ត៌មាន Cambodia News/
ថៃ (១៦ មិថុនា ២០១៦) ៖ ប៉ូលិស ថៃ​កំពុង​ត្រៀម​សំរុកចូល​វត្ត​ព្រះពុទ្ធ​មួយ​នៅ​ខាងជើង​ក្រុង​បាងកក​នៅ​ ថ្ងៃ​ព្រហស្បត៍ទី​១៦​មិថុនា​នេះ និង​ចាប់​ឃាត់ខ្លួន​ចៅ​អធិការ​វត្ត​ដ៏​មាន​ឥទ្ធិពល​មួយ​អង្គ នេះ​បើ​តាម​ការអះអាង​របស់​ក្រុមការងារ​មួយ​របស់​ក្រសួង​យុត្តិធម៌​ថៃ​។​

វត្តដ៏​មាន​ទ្រព្យធន​និង​ឥទ្ធិពល​ដា​ម៉ា​កា​យ៉ា​(Dhammakaya)​នេះ​ជា​ប្រភព ​នៃ​ភាព​តានតឹង​ខាង​សាសនា និង​ចៅអធិការ​វត្ត​ព្រះជន្ម​៧២​វស្សា នាម ព្រះ ដា​ម៉ា​ចា​យ៉ូ​(Phra Dhammachayo)​កំពុង​រង​ការចោទប្រកាន់​សមគំនិត​ក្នុងការ​លាងលុយកខ្វក់​ដោយសារ ​​តែ​ព្រះអង្គ​ទទួលយក​លុយ​ដែល​ត្រូវបាន​គេ​លួច​ចេញពី​សហភាព​ឥណទាន​មួយ​។​
ការ ​ឆ្មក់​ចូល​នៅ​ថ្ងៃ​១៦​មិថុនា​នេះ​ជា​ដំណើរ​វិវត្តន៍​ចុងក្រោយ​បំផុត​ នៅក្នុង​ភាព​ប្រទាញប្រទង់​គ្នា​មួយ​រវាង​ពួក​អ្នក​ស៊ើបអង្កេត​និង​​ក្រុម​ ព្រះពុទ្ធសាសនា​បន្ទាប់​ពី​ព្រះ​ដា​ម៉ា​ចា​យ៉ូមិ​ន​បាន​បង្ហាញខ្លួន​នៅ​ ស្ថានីយ​ប៉ូលិស​ដើម្បី​ទទួល​ស្តាប់​ការចោទប្រកាន់​ប្រឆាំង​​ព្រះអង្គ​កាលពី​ ខែ​មុន ដោយ​ហេតុផល​សុខភាព​មិនល្អ​៕​
10

Related Articles

Back to top button
Close
Close