សម្តេច​តេជោ ​ប្រកាស​​បញ្ចុះ​​តម្លៃ​​ទិញ​​ពាក្យ​​ប្រឡង​​ចូលរៀន​​ពេទ្យ​ ពី​​ ៦០​​ម៉ឺន​​រៀល ​មក​​នៅត្រឹម​​១០​​ម៉ឺន​​រៀល​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ​ (១៦ មិថុនា ២០១៦) ៖​ ក្នុងឱកាស​អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី​មួយ នៅ​សាកលវិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល​ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​បាន​ប្រកាស​ឲ្យ​សិស្ស​ប្រឡង​ជាប់​បម្រុង​​ ទាំង ៩៩​នាក់ អាច​ចូល​រៀន​ក្នុង​សាកលវិទ្យាល័យ​សុខាភិបាល​។​​

ជាមួយ ​គ្នា​នោះ​​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ប្រកាស​បញ្ចុះ​តម្លៃ​ទិញ​ពាក្យ​ប្រឡង​ចូលរៀន​ពេទ្យ ពី​៦០​ម៉ឺន​រៀល មក​នៅត្រឹម​១០​ម៉ឺន​រៀល​​ប៉ុណ្ណោះ​ផងដែរ​។​

សម្តេច​តេជោ​ ក៏បានផ្តល់​ចំណាប់​អារម្មណ៍​ថា បើ​ទោះបី​មាន​គ្រូពេទ្យ​ភាគច្រើន​ល្អ ហើយ​នៅ​​មាន​បុគ្គល​ពេទ្យ​តិចតួច​មិនល្អ តែ​មិនមែន​ជា​ស្ថាប័ន​នោះ​ទេ​។ សម្តេច​តេជោ បាន​ថ្លែងបន្តថា សម្តេច​មិន​អាច​ទទួល​បាន​ទេ ចំពោះ​ការលើកឡើង​ថា គ្រូពេទ្យ ៩០​ភាគរយ​មិន​ល្អ ដែល​ជា​នេះ​ការប្រមាថ​ធ្ងន់ធ្ងរ​ចំពោះ​គ្រូពេទ្យ​៕ ​ដោយ៖ ភ្នាក់ងារ

7 8

 

Related Articles

Back to top button
Close
Close