អ្នក​គាំ​ទ្រប្រ​មូល​ផ្តុំ ​ប្រ​ឆាំង​នឹង​ការ​ចាប់​ខ្លួន​លោក​ កឹម​ សុខា​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ (១៤ មិថុនា ២០១៦) ៖ នៅព្រឹកថ្ងៃទី១៤ មិថុនា នេះ​ អ្នកគាំទ្រគណបក្សសង្រ្គោះជាតិប្រមាណ​ជាង៦០០នាក់​ ​កំពុង​ប្រមូល​ផ្តុំ​គ្នា​នៅ​ទី​ស្នាក់​ការ​គណ​បក្ស​នៅ​សង្កាត់​ចាក់អង្រែលើ ដោយពួកគេអះអាងថាដើម្បីប្រឆាំងនឹងការចាប់ខ្លួនលោក កឹម សុខា។

សមត្ថកិច្ចរាប់រយនាក់ នៅព្រឹកថ្ងៃអង្គារនេះ បាន​ប្រមូល​ផ្តុំ​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម​និង​រនាំង​ដែក​មួយ​ចំនួន​ត្រូវ​បាន​ដាក់​ត្រៀម​នៅ​ចិញ្ចើម​ផ្លូ​វ​តាម​បណ្តោយ​ផ្លូវ​ជាតិលេខ២។

គួរបញ្ជាក់ថា កាលពីថ្ងៃទី​១៣ មិថុនា ម្សិល​មិញ សម្តេចតេជោ ហ៊ុន សែន បានព្រមានថានឹងមិនអត់ឱនឲ្យ ប្រសិនបើមានបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ។ គណបក្សសង្រ្គោះជាតិព្រមានធ្វើបាតុកម្មអហិង្សាមួយប្រសិនបើមានការចាប់ខ្លួន លោក កឹម សុខា៕

1 4

Related Articles

Back to top button
Close
Close