ធនាគារជាតិនៅតែទទួលយកប្រាក់ដុល្លារ ដែលមានបោះត្រាសម្គាល់តូចៗជាធម្មតា
សារព័ត៌មាន Cambodia News/
ភ្នំ ពេញ (១៤ មិថុនា ២០១៦) ៖ មន្រ្តីធនាគារជាតិ នៃកម្ពុជា បានបញ្ជាក់ ថា ក្រដាសប្រាក់ដុល្លារ ដែលមានបោះត្រាសម្គាល់តូចៗ នៅតែទទួលយកជាធម្មតា មិនមានបញ្ហានោះទេ លើកលែងតែក្រដាសប្រាក់ដុល្លារ ចាស់ ទក់ រហែក មានស្នាមប្រឡាក់ខ្លាំង ឬ ឆេះរោល នោះធនាគារទទួលឡើយ។
មន្រ្តីធនាគារ បានបន្ថែមថា ការដែលធនាគារមិនទទួលក្រដាសប្រាក់មានសភាព ចាស់ ទក់ រហែក មានស្នាមប្រឡាក់ខ្លាំង ឬ ឆេះរោល ដោយសារតែធនាគារនៅក្រៅប្រទេសគេមិនទទួលក្រដាសប្រាក់មានសភាពបែបនេះដែរ។
ការបញ្ជាក់របស់មន្រ្តីធនាគារបែបនេះ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានមួយចំនួននៅតាមបណ្តាញសង្គម Facebook ថា ក្រដាសប្រាក់ដុល្លារ ដែលមានវាយត្រាសម្គាល់តូចៗ ត្រូវធនាគារជាតិឈប់ទទួល៕