លោក អូបាម៉ា ត្រូវបានប្តូរទូរស័ព្ទៈ ពី BlackBerry មកជាទូរស័ព្ទ “ដុំឥដ្ឋ”
សារព័ត៌មាន Cambodia News/
អាមេរិក (១៤ មិថុនា ២០១៦) ៖ ទោះបីនៅសល់ប៉ុន្មានខែទៀត លោក អូបាម៉ា ត្រូវបញ្ចប់អាណត្តិប្រធានាធិបតីក៏ដោយ តែទូរស័ព្ទរបស់លោកត្រូវបាន “តម្រូវ” ឲ្យប្តូរ ។ ទូរស័ព្ទថ្មីនេះ ពុំអាចថតរូបផ្ញើសារ ឬ ស្តាប់ភ្លេងបាន ។ ប្រសិនបើមើលមួយភ្នែក វាស្រដៀងនឹងដុំឥដ្ឋ១បំណែកអីចឹង ។ តែនេះ ជាសំណូមពរសុវត្ថិភាពទំនាក់ទំនងចំពោះប្រធានាធិបតី ។
ព័ត៌មាននេះត្រូវបានលោក អូបាម៉ា ផ្ទាល់ ទម្លាយចេញក្នុងកម្មវិធីសម្ភាសន៍ “The Tonight Show” ថ្មីៗកន្លងមកនេះ ។ លោកឲ្យដឹងថា នៅដើមឆ្នាំ ២០១៦ នេះ ភ្នាក់ងារទទួលបន្ទុកសន្តិសុខ បានយកជូនលោកទូរស័ព្ទថ្មីមួយ ដើម្បីជំនួសឲ្យទូរស័ព្ទ BlackBerry ដែលលោកកំពុងប្រើ ។
គេនៅពុំទាន់ដឹងថា ទូរស័ព្ទនោះ ក្រុមហ៊ុនណាជាអ្នកផលិតទេ ៕