​ខ្មាន់​​កាំ​​ភ្លើង​​បាញ់​​រះ​​ក្នុង​​ក្លឹប​​ ស្លាប់​​៥០​​នាក់ ​​និង​ ​រង​​របួស​ជា​​ច្រើន​​នាក់​

សារព័ត៌មាន​​ Cambodia News/

មនុស្ស ​ចំនួន​៥០​នាក់ បាន​ស្លាប់ កាលពី​ថ្ងៃអាទិត្យ នៅពេលដែល​ខ្មាន់កាំភ្លើង​ម្នាក់​ដែល​ត្រូវបាន​ជំរុញ​លើកទឹកចិត្ត​ដោយ​ក្រុម IS នោះបាន​បាញ់រះ​នៅ​ខាងក្នុង​ក្លឹប​កម្សាន្ត​មួយ នៅ​ទីក្រុង​អ័​រ​លែ​ន​ដូ រដ្ឋ​ផ្លរីដា​។​ ​

ខ្មាន់កាំភ្លើង​ឈ្មោះ Omar Mateen អាយុ​២៩​ឆ្នាំ​ ​បានសម្លាប់​មនុស្ស​៥០​នាក់​និង​ធ្វើឱ្យ​រងរបួស​​មនុស្ស​៥៣ ​នាក់​នៅក្នុង​ក្លឹប​កម្សាន្ត Pulse នេះ នៅមុន​ពេល​អ្នក​វាយប្រហា​រ​នេះ​ត្រូវបាន​បាញ់សម្លាប់​ដោយ​ប៉ូលិស​។​

ប៉ូលិស ​បាន​និយាយថា ខ្មាន់កាំភ្លើង​នេះ​ត្រូវបាន​សម្លាប់​ក្នុងការ​បាញ់​តដៃ​ជាមួយ​ក្រុមប៉ូលិស​ ចំនួន​១១​នាក់ បន្ទាប់ពី​អ្នក​វាយប្រហារ​នេះ​បាន​ចាប់​មនុស្ស​ច្រើន​នាក់​ធ្វើជា​ ចំណាប់ខ្មាំង​នៅក្នុង​ក្លឹប​កម្សាន្ត​នេះ​៕ ប្រែ​សម្រួល​ដោយ ៖ សារព័ត៌មាន​យុវវ័យថ្មី​ (ប្រភព​ពី​ BBC)

6 7

 

Related Articles

Back to top button
Close
Close