​ទាហាន​​ថៃ ​​២​​នាក់ ​​និង​​ជន​​ស៊ីវិល ​​​៥​​​នាក់​​​បាន​​​រង​​របួស​​​​ដោយ​​ការ​​បំផ្ទុះ​​​គ្រាប់​​បែក​​​បង្កប់​​​ក្នុង​​​ម៉ូតូ ​​​

សារព័ត៌មាន​ Cambodia News/
ថៃ (១០ មិថុនា ២០១៦) ៖ ទាហានថៃ​ចំនួន​២​នាក់​និង​ជន​ស៊ីវិល​ចំនួន​៥​នាក់​បាន​រងរបួស​​ ដោយការវាយប្រហារ​គ្រាប់បែក​បង្កប់​ក្នុង​ម៉ូតូ​មួយ​បាន​ផ្ទុះ ខណៈ ដែល​រថយន្តរ​បស់​ពួកគេ​បាន​បើក​កាត់​តាម​ផ្លូវធំ​មួយ​នៅ​ស្រុក​ណង​ឆឹក (Nong Chik) ក្នុង​ខេត្ត​ប៉ា​តានី​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

ប៉ូលិស​បាន​និយាយថា រថយន្តក្រុង​យោធា​មួយគ្រឿង និង រថយន្ត​តូច​មួយគ្រឿង​បាន​កំពុងបើក​កាត់​ផ្លូវធំ​នេះ ​នៅពេលដែល​គ្រឿងផ្ទុះ​ដែល​បង្កប់​ក្នុង​ម៉ូតូ​មួយ​ដែល​ចត​ចោល​នៅក្បែរ​ស្ពាន ​នៃ​ផ្លូវ​នោះបាន​ផ្ទុះឡើង​។​
​​​ការវាយប្រហារ​នេះ​បាន​កើតឡើង​ បន្ទាប់ពី​ក្រុម​អ្នកស៊ើប​អង្កេត​ថៃ​បាន​ ប្រាប់​ប៉ូលិស​និង​ក្រុមមន្ត្រី​យោធា​កាលពី​យប់​ថ្ងៃ​ពុធ​ថា ពួកគេ​បានទទួល​បាន​ព័ត៌មាន​សម្ងាត់​​ថា​ក្រុម​ឧទ្ទាម​បានរៀបចំ​គម្រោង​ វាយប្រហារ​នៅ​ស្រុក​ណង​ឆឹក​ក្នុង​ខេត្ត​នេះ​៕
3

Related Articles

Back to top button
Close
Close