ប្រធានាធិបតី​អាមេរិក​​ គាំទ្រ​​បេក្ខ​ជន​​ប្រធានា​ធិប​តី ​ហ៊ីល​​ឡា​រី​ គ្លី​ន​​តុ​​ន​

សារព័ត៌មាន​​ Cambodia News/
អាមេិក (១០ មិថុនា ២០១៦) ៖ បន្ទាប់ពី​បាន​ជួប​ជាមួយ លោក បឺ​នី សាន់​ដឺ (Bernie Sanders) ព្រឹទ្ធសមាជិក​នៅ​នៅ​រដ្ឋ Vermont មកពី​គណបក្ស​ប្រជាធិប តេយ្យ ដែល​បាន​កំពុង​ប្រជែង​ជាមួយ លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន​​សម្រាប់​បេក្ខជន​ប្រធានាធិបតី​ លោក បា​រ៉ា​ក់ អូ​បា​ម៉ា ប្រធានាធិបតី​អាមេរិក បាន​គាំទ្រ​ជា​ផ្លូវការ​នូវ​បេក្ខជន​ប្រធានាធិបតី លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន​ ដែល​មកពី​គណបក្ស​ប្រជា​ធីប​តេ​យ្យ​។​

ដោយបាន ​និយាយ​នៅក្នុង​វីដេអូ​មួយ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​និយាយថា លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ជា​មនុស្ស​ម្នាក់​ដែលមាន​សមត្ថភាព​និង​បទពិសោធន៍​ច្រើន​បំផុត​សម្រាប់​ មុខតំណែង​ប្រ​ធានា​ធីប​តី​នេះ​។​
​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​និយាយថា លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន និង លោក សាន់​ដឺ អាចជា​គូប្រជែង​សម្រាប់​បេក្ខជន​ប្រធានាធិបតី​នេះ ប៉ុន្តែ​ពួកគេ​ទាំង​២​នាក់ ជា​អ្នក​សេ្ន​ហា​ជាតិ ដែល​ស្រឡាញ់​ប្រទេស​នេះ ហើយ​ពួកគេ​មាន​ទស្សនៈ​យល់ឃើញ​ដូចគ្នា​សម្រាប់​ប្រជាជន​អាមេរិក ហើយ​យើងទាំងអស់គ្នា​មានការ​ជឿជាក់​៕ ប្រែសម្រួល​ដោយ ៖ សារព័ត៌មាន​យុវវ័យថ្មី​ (ប្រភព​ពី​ BCC)
Capture

Related Articles

Back to top button
Close
Close