ប្រមុខ​​រដ្ឋ​​វៀត​​ណាម​​​ នឹង​​មក​​បំពេញ​ទ​ស្សន​​កិច្ច​​​​នៅ​​ថ្ងៃទី​​១៥​​​​-១៦​​មិថុនា​​ ខាង​​មុខ​​នេះ​​​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ ​(១០ មិថុនា ២០១៦) ៖ យោងតាម​សេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ​ ចុះ​ថ្ងៃ​ទី​១០​ មិថុនា ​នេះបាន​ឲ្យ​ដឹង​ថា ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម​វៀតណាម​ លោក ត្រាន់ ដាយ ខ្វាង​ ( Tran Dai Quang ) នឹង​អញ្ជើញ​មក​បំពេញ​​​​ទស្សនកិច្ចផ្លូវរដ្ឋនៅ​កម្ពុជាពីថ្ងៃទី១៥​ ដល់ថ្ងៃទី១៦ មិថុនា ២០១៦ ។

បើ ​តាម​សេចក្តីជូន​ព័ត៌​មាន​ដដែល ​​អំឡុង​ពេឡ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋនាសប្តាហ៍ក្រោយ​តាមការអញ្ជើញ​ របស់ព្រះករុណា​ ព្រះបាទ សម្តេច​​​ព្រះបរមនាថ​ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានេះដែរ​ លោកប្រធាន​រដ្ឋវៀតណាម នឹងចូល​​បង្គំគាល់​ព្រះមហាក្សត្រនៅក្នុង​ព្រះបរមរាជវំាង។

​ ជួបសម្តេចវិបុលសេនាភក្តី ​សាយ ឈុំ ​ប្រធានព្រឹទ្ឋសភា ជួបសម្តេចអគ្គមហា​ពញាចក្រី​ ហេង សំរិន​ ប្រធានរដ្ឋសភា ​ជួប​សម្តេច​​អគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន និង ចូលថ្វាយបង្គំសម្តេចអគ្គមហា​សង្ឃ​រាជាធិបតី ទេព វង្ស ​សម្តេច​ព្រះ​សង្ឃ​រាជនៃគណៈមហានិកាយ ​និង សម្តេចអភិសិរីសុគន្ឋាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេច​​ព្រះសង្ឃ​រាជ​នៃ​គណៈ​ធម្មយុត្តិក​និ​កាយនៃ​ ព្រះរាជាណាចក្រកម្ពុជាផងដែរ ៕

1

 

 

Related Articles

Back to top button
Close
Close