ក្រសួងសារធារណៈប្រមានចាត់ការវិធានការក្តៅលើរថយន្តតទ្រុង
សារព័ត៌មាន Cambodia News/
កម្សាន្ត (១០ មិថុនា ២០១៦) ៖ ក្រសួងសារធារណៈការ និងជញ្ជូនបានប្រកាសព្រមានចាត់វិធានការក្តៅលើរថយន្តតទ្រុងទាំង អស់ ដើម្បីទប់ស្កាត់ការដឹកលើសទម្ងន់បង្កឲ្យខូចខាតផ្លូវ ដែលរាជរដ្ឋាភិបាលខិតខំចំណាយថវិការាប់លានដុល្លារអាមេរិក សាងសង់ឡើង។
ការប្រកាសព្រមានចាត់វិធានការក្តៅលើរថយន្តតទ្រុងនេះ បានធ្វើឡើងបន្ទាប់ពីលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បញ្ចប់កិច្ចប្រជុំពិនិត្យលទ្ធផលការងារស្តីពីការចុះរឹតបន្តឹង លើមធ្យោបាយដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦នេះ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានបង្ហាញពីវិធានការតឹងរឹង ក្នុងការចុះទៅពង្រឹងការកែច្នៃរថយន្ត នៅតាមយានដ្ឋាននានាផងដែរ ពោលគឺជំរុញយ៉ាងណា ឲ្យម្ចាស់យានដ្ឋានទាំងអស់នោះ ធ្វើការកែច្នៃរថយន្តឲ្យគោរព ទៅតាមបទដ្ឋានបច្ចេកទេស៕