គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី០៩ ខែមិថុនាស្លាប់ ៦នាក់ របួស ៣នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១០ មិថុនា ២០១៦) ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ តាមដងផ្លូវនៅតែឆក់យកជិវិតមនុស្សយ៉ាងហោចស្លាប់៦នាក់ រងរបួសធ្ងន់២នាក់ របួសស្រាលម្នាក់នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសដែលកើតឡើងចំនួន៥លើក (យប់៣លើក)។
យោងតាម ការចុះផ្សាយក្នុងគេហទំព័រ អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៥លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន៩គ្រឿង រួមមានម៉ូតូចំនួន៤គ្រឿង, រថយន្តធុនតូច៤, រថយន្តធុនធំ១គ្រឿង មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៣លើក, មិនប្រកាន់ស្តាំ១លើក, ប្រជែង១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៤នាក់។
នៅ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦នេះដែរ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមានចំនួន៣ ៦៤០គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន១ ៥៩២គ្រឿង និងពិន័យសរុប ២ ០៤៨គ្រឿង៕