សួង ​សាខា​រ៉ានីត​ ៖ បើ​ចង់​ល្បី​គួ​ប្រើ​សមត្ថ​ភាព ​មែន​ដើម​ទ្រូង​ទេ​

សារព័ត៌មាន​ Cambodia Nwes/

អ៊ីស្រាអែល (០៩ មិថុនា ២០១៦) ៖ តារា​សម្តែង​​កញ្ញា សួង សាខា​រ៉ានី​ត បាន​បញ្ចេញ​គំនិត​ផ្តាំផ្ញើ​ទៅ​តារា​ស្រី​ផ្សេង​ទៀតថា​៖  «”​បើ​ចង់​ល្បី​គួរ​បញ្ចេញ​សមត្ថភាព​នៃ​ការសម្តែង ប្រសើរ​ជាជាង​សម្ញែង​ដើមទ្រូង​ស្ទើរតែ​ស្រាត​ដែល​នាំ​ឲ្យ​មានការ​រិះគន់​»​។​

ការផ្តាំផ្ញើ​នេះ​ក្រោយ​បានឃើញ​មាន​ព្យុះភ្លៀង​នៃ​ឆ្លើយឆ្លង​គ្នា ពាក់ព័ន្ធ​ភាព​សិច​ស៊ី​ជ្រុល​ហួសហេតុ​របស់​តារា​ស្រី​ជាច្រើនរូប​ដែល​នាំ​ ឲ្យ​មាន​ភាព​ក្តៅក្រហាយ​ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​មហាជន​លើ​ហ្វេ​ស​ប៊ុ​ក​។​

កញ្ញា សួង សាខា​រ៉ានី​ត “​ចង់​ល្បី​ត្រូវ​ទៅ​ខំ​ថត​ទៅ​  ចង់​ល្បី​បញ្ចេញ​ដើមទ្រូង​សិច​ស៊ី​ហួសហេតុ​នាំ​ឲ្យ​មានរឿង​វិញ​ទេ​។ ខំ​ទៅ​រាក់ទាក់​អ្នកដឹកនាំ​រឿង ឬ​ម្ចាស់​ផលិតកម្ម ខ្ញុំ​សុំ​ថត​យ៉ាងនេះ​មួយ យ៉ាងនោះ​មួយ​ទៅ​ បាន​ថត​ហើយ​ទស្សនិកជន​ឃើញ​ល្បី គឺ​ទស្សនិកជន​គាត់​ស្រឡាញ់​ទៅហើយ​។​

គ្រាន់តែ​បញ្ចេញ​ភាព​សិច​ស៊ី​បែប​ហ្នឹង នរណា​គេ​ធ្វើ​បានដែរ​។ ហេតុអ្វី​បានជា​គេ​មិន​ធ្វើ​ដោយសារ​ខ្លាច​មហាជន​គេ បានជា​គេ​មិន​ធ្វើ​៕

2 4 1

 

Related Articles

Back to top button
Close
Close