អង្គការ​សហ​ប្រ​ជា​ជាតិ​នឹង​អនុម័ត​សន្ធិ​សញ្ញា​ស្តី​ពី​ការ​ធ្វើ​ពា​ណិជ្ជ​កម្ម​អា​វុធ​

បើតាមរដ្ឋាភិបាលអូស្ត្រាលីបានឲ្យដឹងថា អង្គការសហប្រជាជាតិចាំបាច់ត្រូវតែគាំទ្រនូវសន្ធិសញ្ញាពាណិជ្ជកម្មអាវុធថ្មីមួយដែលមានលក្ខណៈ តឹងតែង។

សន្ធិសញ្ញាដែលឧបត្ថម្ភរៀបចំឡើងដោយរដ្ឋាភិបាលអូស្ត្រាលី នេះ នឹងត្រូវគេបោះឆ្នោតអនុម័តនៅក្នុងទីក្រុងញូវយ៉កក្នុងថ្ងៃនេះ។

រដ្ឋមន្ត្រីក្រសួងការបរទេសលោក Bob Carrបានមានប្រសាសន៍ថា សន្ធិសញ្ញានេះនឹងធ្វើឲ្យក្រុមភេវរជនកាន់តែមានការលំបាកក្នុងការទទួល បាន កាំភ្លើង និងគ្រាប់បែក។

លោកបានបន្តទៀតថា យើងចង់បានសន្ធិសញ្ញាមួយដែលតម្រូវឲ្យប្រទេសទាំងឡាយតាមដាន និងធ្វើរបាយការណ៍ពីការផ្ទេរអាវុធយុទ្ធភ័ណ្ឌ ផ្សេងៗ ហើយសន្ធិសញ្ញានេះក៏ត្រូវរៀបចំឡើងដើម្បីដាក់កំហិតកុំឲ្យអាវុធ ធ្លាក់ទៅក្នុងដៃភេវរករ, ធ្លាក់ទៅដល់ប្រទេសដែលប្រើហិង្សាជិះជាន់ ពលរដ្ឋនិងស្ថានភាពដែលមាន សង្រ្គាមស៊ីវិលជាដើម៕ (Radio Australia )

Related Articles

Back to top button
Close
Close