ថៃជាប្រទេសទីមួយ ដែលលុបបំបាត់ការឆ្លងមេរោគHIVពីម្តាយទៅកូន
សារព័ត៌មាន Cambodia News/
ភ្នំ ពេញ (០៩ មិថុនា ២០១៦) ៖ អង្គការសុខភាព ពិភពលោក (WHO) បាននិយាយថា ប្រទេសថៃ បានក្លាយជាប្រទេសទីមួយនៅអាស៊ីដែលលុបបំបាត់ការឆ្លងមេរោគ HIV ពីម្តាយទៅកូន ដែលនេះជាការសម្រេចបានដ៏ជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺនេះ។
ការប្រកាស នេះជាការលើកទឹកចិត្តបន្ថែមទៀតសម្រាប់ក្រុមគ្រូពេទ្យនិង បុគ្គលិកសុខាភិបាលថៃដែលបានប្រែក្លាយប្រទេសនេះពីប្រទេសដែលមាន ការឆ្លងរាលដាលមេរោគ HIV ដ៏ខ្លាំងបំផុតក្នុងចំណោមប្រទេសទាំងឡាយដែលមានរោគដ៏កាចសាហាវនេះ។
ចំនួនទារកដែលកើតមកមានមេរោគ HIV នៅប្រទេសនេះបានធ្លាក់ចុះពីចំនួន១.០០០នាក់នៅឆ្នាំ២០០០ មកនៅត្រឹមតែ៨៥នាក់ប៉ុណ្ណោះកាលពីឆ្នាំមុន ដែលនេះជាចំនួនធ្លាក់ចុះដ៏ច្រើន ដែលនាំឱ្យអង្គការសុខភាពពិភពលោក ប្រកាសថាការឆ្លងមេរោគ HIV ពីម្តាយទៅកូននៅក្នុងប្រទេសមួយនេះត្រូវបានលុបបាត់៕ ប្រែសម្រួលដោយ ៖ (សារព័ត៌មានយុវវ័យថ្មី)