ក្រសួង​ព័ត៌​មាន​ចាប់​ផ្ដើម​រៀប​ចំ​បញ្ជី​ឈ្មោះ​អ្នក​សារ​ព័ត៌​មាន​ ដែល​​ត្រូវ​​ចូល​​រួម​ក្នុង​ជំនួប​​ រវាង​សម្ដេច​​ ហ៊ុន ​សែន ​

សារព័ត៌មាន​​ Cambodia News​/

ភ្នំ ​ពេញ (០៩ មិថុនា ២០១៦) ៖ រដ្ឋ​មន្រ្ដី​ក្រសួង​ព័ត៌​មាន​បាន​ប្រកាស​ថា ​ក្រសួង​កំពុ​ង​តែ ​រៀបចំ​បញ្ជី​ឈ្មោះអ្នក​សារ​ព័ត៌​មាន​ ដែល​​ម​ក​ពី​គ្រប់​អង្គ​ភាព​ផ្សេងៗ​គ្នា ​ដើម្បី​កំណត់​ពេល​វេលា​ក្នុង​ការ​ ចូល​រួម​នៅ​ក្នុង​កម្មវិធី​ជួប​ជុំជា​មួយ​ សម្ដេច​តេជោ ​ហ៊ុន ​សែន​ នាយក​រដ្ឋ​មន្រ្ដី​ នៃ​ព្រះរា​ជា​ណាច​ក្រកម្ពុជា​ ជា​មួយ​អ្នក​សារ​ព័ត៌​មាន​នា​ពេលខាង​មុខ។​

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួង ព័ត៌មាន បានមានប្រសាសន៍ថា ក្រសួងបានរៀបចំបញ្ជីឈ្មោះអ្នកកាសែត​ដែល​ត្រូវ​ចូល​រួមក្នុងជំនួប​ រវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ដោយជ្រើសរើសយកតែ សារ​ព័ត៌​មានចេញផ្សាយជាប្រ ចាំរួមមានវិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្ដី និងគេហទំព័រដោយ ក្នុង​មួយ​អង្គភាព​ត្រូវ​យក​ចំនួន​ពីរ​នាក់។

ឯកឧត្តមបាន​បញ្ជាក់ថា ការរៀបចំបញ្ជីឈ្មោះអ្នកកាសែតនេះ ដើម្បីផ្ញើជូនសម្ដេចតេជោ នាយករដ្ឋមន្ដ្រី ពិនិត្យ និង​សម្រេច​ជា​ចុង​ក្រោយ ដោយត្រូវកំណត់ពេលវេលាឱ្យបានច្បាស់ លាស់ និងចំនួនអ្នកកាសែត ដែល​ត្រូវ​ចូល​រួម​មិន​ឱ្យ​លើស​ពី​៤០០​នាក់​នោះ​ទេ។

ឯកឧត្តមរដ្ឋមន្រ្ដីបានបន្ដថា កន្លងមកនេះ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានឯកភាពហើយ ក្នុងមួយឆ្នាំ ជួប​ជុំ​ជា​មួយ​អ្នក​កាសែត​ម្ដង ហើយសម្រាប់ឆ្នាំនេះ គ្រោងធ្វើនៅខែកក្កដា ឬខែកញ្ញា ខាងមុខនេះ។ ប៉ុន្ដែសម្រាប់ឆ្នាំក្រោយ និង​ឆ្នាំបន្ដ​បន្ទាប់​ទៀត ​ការជួបជុំរវាងនាយករដ្ឋមន្រ្ដី និងអ្នកកាសែត ត្រូវជ្រើសរើសយកថ្ងៃដែលរដ្ឋសភាអនុម័តជ្រើសរើសសម្ដេចតេជោ ឡើង​ធ្វើជានាយករដ្ឋមន្រ្ដី ដោយកំណត់យក ថ្ងៃនេះជារៀងរាល់ឆ្នាំ៕

8

 

Related Articles

Back to top button
Close
Close