វៀតណាម គ្រោងទិញយន្តហោះច្រើនគ្រឿង ពីកងទ័ពជើងទឹកអាមេរិក
សារប័ត៌មាន Cambodia News/
អន្តរជាតិ (០៦ មិថុនា ២០១៦) ៖ វៀតណាម និង កូរ៉េខាងត្បូង គ្រោងនឹងទិញយន្តហោះស៊ើបការណ៍ ប្រភេទ Martin Corp P-3 និង S-3 ជាច្រើនគ្រឿង ដើម្បីទប់ទល់ការបង្កើនកម្លាំងទ័ពជើងគោកនិងឥទ្ធិពលរបស់ចិន និង ការបាញ់សាកល្បងមីស៊ីលច្រើនលើករបស់កូរ៉េខាងជើង នេះបើយោងតាមក្រុមហ៊ុនលក់យន្តហោះលើកឡើងដូច្នេះ។
លោក ក្លេ ហ្វៀណាវ (Clay Fearnow) នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតយន្តហោះ Lockheed បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីសប្តាហ៍មុនថា វៀតណាមត្រូវបានរំពឹងថានឹងបញ្ជាទិញយន្តហោះ P-3 Orion របស់កងទ័ពជើងទឹកអាមេរិកចំនួនពី៤ទៅ៥គ្រឿងនៅប៉ុន្មានខែទៀតខាងមុននេះ។
កាលពីខែមុន រដ្ឋាភិបាលរបស់លោក បារ៉ាក់ អូបាម៉ា បានលុបចោលទាំងស្រុងការហ៊ុមព័ទ្ធគ្រឿងសព្វាវុធលើវៀតណាម ដែលជាការបើកផ្លូវឱ្យវៀតណាមអាចទិញយន្តហោះបែបនេះបាន៕