អភិបាល​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​មានការ​ដង្ហែ​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ

​សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (៣០ ឧសភា ២០១៦) ​៖ ​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស មិន​អនុញ្ញាត​ឲ្យ​មានការ​ដង្ហែ​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​នោះទេ ដោយយោង​ទៅតាម​ហេតុផល​មួយចំនួនទៀត​រួមមាន​៖ ទី​១៖ ការ​ពាក្យស្នើសុំ​មាន​ភាព​ប្រថុចញ៉ុច ពោល​សុំ​ពេលព្រឹក ធ្វើ​ពេល​ល្ងាច ផ្ទុយ​ពី​ច្បាប់ ដែល​បានកំណត់​, ទី ​២៖ ពាក្យពេចន៍ នៃ​ការស្នើសុំ ដូចជា​ធ្វើ​រដ្ឋប្រហារធម្មនុញ្ញ និង​រំលោភ​លើ​ចំណាត់ការ​របស់​តុលាការ​ទី​៣៖ ដើម្បី​រក្សា​សណ្តាប់ធ្នាប់​សង្គម ព្រោះ​អាចមាន​ការប៉ះទង្គិចរ​វាង​អ្នកប្រឆាំង និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​លោក​អភិបាល​បាន​អះអាងថា សាលា​រាជធានី​ភ្នំពេញ នឹងមាន​លិខិត​ជូន​ទៅខាង​គណបក្ស​សង្គ្រោះ​ជាតិ អំពី​ការ​ហែ​ញត្តិ ដោយ​រក​ដំណោះស្រាយ​ជៀសវាង​បញ្ហា​ប៉ះពាល់​ទង្គិច​គ្នា​។ ដោយ​ក្នុងនោះ​លោក​អភិបាល បានបញ្ជាក់​យ៉ាងច្បាស់​ថា ដំណោះស្រាយ​អាចទៅរួច ប្រសិន​ចាត់​តំណាង​ត្រឹម​១០-១៥​នាក់ ដើម្បី​ហែ​ញ​តិ្ត ហើយ​ខាង​សាលា​រាជធានី​ភ្នំពេញ នឹង​ជួយ​សម្របសម្រួល​ជាមួយ​ខាង​ព្រះបរមរាជវាំង​៕

7

 

6

Related Articles

Back to top button
Close
Close