ផលិតផលថ្នាំជក់ទាំង​អស់​ត្រូវ​បោះ​ពុម្ព​សារ​ព្រមាន​សុខភាព​ជា​ភាសាខ្មែរ​ និង​រូប​ភាព​ឲ្យ​បាន​មុន​ដំណាច់​ខែ​កក្កដា​ ឆ្នាំ២០១៦​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (២៨ ឧសភា ២០១៦) ៖ គ្រប់ឧស្សាហករថ្នាំជក់ និងអ្នកនាំចូលផលិតផលថ្នាំជក់ទាំងអស់ត្រូវបោះ​ពុម្ព​សារ​ព្រ​មាន​​សុ​ខ​ ភាពជាភាសាខ្មែរ និង​រូប​ភាព​ឲ្យ​បាន​មុនដំណាច់ខែកក្កដា២០១៦ បើមិនដូច្នោះទេបុគ្គល​ដែល​​ល្មើសនឹង​ត្រូវ​ពិ​ន័យជាប្រាក់៤លានរៀល ចំណែកអ្នកចែកចាយនិងលក់​ដុំត្រូវពិន័យជា​ប្រាក់២​លាន​រៀល ឯ​អ្នកលក់​រាយ​​​វិញក៏ត្រូវពិន័យជាប្រាក់១លានរៀលផងដែរ ។

នេះ ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិ អង្គសុខាភាពដើម្បីកម្ពុជា​នៅ​ក្នុងសន្និ​សីទ​សារ​ព័ត៌​ មាន​ស្តី​ពី​ការ​អនុវត្ត​មាត្រា​១១​នៃ​អនុ​សញ្ញា​ ស្តីពីការត្រួតពិនិត្យថ្នាំជក់នៅសណ្ឋាគារសាន់វ៉េ កាល​​ពី​​ថ្ងៃទី​២៦​ឧសភា។

លោក ​វេជ្ជ​បណ្ឌិតបន្តថា ដើម្បី​ឲ្យ​ពល​រដ្ឋ​កម្ពុជា យល់ដឹងបានច្បាស់​អំពីគ្រោះថ្នាក់ក៏ដូចជាភាពជាក់ស្ដែង​នៃ​ជំងឺ​ ដែលកើតឡើងដោយសារ​ការប្រើ​ប្រាស់​ថ្នាំ​ជក់​នេះ ​រាជរដ្ឋាភិបាលបាន​អនុម័តនូវ​អនុក្រឹត្យ ​ស្ដីពី​ការ បោះ​ពុម្ពសារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់ ។​

សូមបញ្ជាក់ថា បច្ចុប្បន្ននៅលើពិភពលោក មានអ្នកស្លាប់ដោយសារ​ផលិតផល​ថ្នាំ​ជក់ចំនួន៦​លាន​នាក់​ក្នុង១ឆ្នាំ ដោយឡែកកម្ពុជាមាន១ម៉ឺននាក់ក្នុង១ឆ្នាំ បើ​គិត​ជា​មធ្យមមាន៣០នាក់បានស្លាប់ក្នុង១ថ្ងៃ​ ​៕

5

 

Related Articles

Back to top button
Close
Close