កម្ពុជា អាចនឹងប្រឈមនឹងបទល្មើសបច្ចេកវិទ្យាព័ត៌មានកាន់តែខ្លាំង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៥ ឧសភា ២០១៦) ៖ មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ ថ្លែងថា នៅថ្ងៃខាងមុខ កម្ពុជា អាចនឹងប្រឈមនឹងការគំរាមកំហែងកាន់ខ្លាំងពីផ្នែកបទល្មើសបច្ចេកវិទ្យាព័ត៌មាន។
ឯកឧត្ដម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងថា ក្នុងចំណោមប្រជាពលរដ្ឋនៅកម្ពុជា ១៤លាននាក់ បានប្រើប្រាស់ទូរសព្ទមានប្រមាណ២០លាន ហើយក្នុងចំណោមអ្នកប្រើប្រាស់នោះមានលេខទូរសព្ទប្រមាណ៥០% ត្រូវបានធ្វើការចុះបញ្ជីត្រឹមត្រូវ ។
នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បន្តថា បច្ចុប្បន្នអគ្គស្នងការដ្ឋាននគរបាលជាតិបានកំពុងសហការជាមួយបណ្ដាក្រុមហ៊ុនទូរទូរសព្ទ ធ្វើយ៉ាងណាឲ្យអតិថិជនរបស់ខ្លួនត្រូវកំណត់ការចុះបញ្ជីអត្តសញ្ញាណការប្រើប្រាស់លេខទូរសព្ទនោះទាំងអស់គ្នា៕