​មន្ទីរពេទ្យ​រដ្ឋ​ទាំងអស់​ត្រូវ​ទទួល​អ្នកជំងឺ​ដោយ​រាក់ទាក់

សារព័ត៌មាន​ Cambodia News​/
ជ្រុងមួយនៃ​សង្គម (២៣ ឧសភា ២០១៦) ៖ អ្នកជំងឺ​ដែល​ត្រូវ​ទទួល​សង្គ្រោះ​បន្ទាន់​ គ្រូពេទ្យ​ត្រូវ​តែ​មាន​ភាព​រហ័សរហួន​នៅ​ក្នុង​ការ​ទទួល​ពិនិត្យ​ និង​ព្យាបាល​អ្នកជំងឺ​ដោយ​រាក់​​ទាក់​បំផុត និង​រួសរាន់​បំផុត​​ ​ព្រោះថា ពេលវេលា​មាន​សារសំខាន់​ខ្លាំង​ណាស់ បើ​ខកខាន​តែ​ប៉ុន្មាន​នាទី​អាច​នឹង​ធ្វើ​ឱ្យ​យឺត​ពេល​នៅ​ក្នុង​ការ​សង្គ្រោះ​ជីវិត​។

ចំណែក​គ្រូពេទ្យ​ដែល​ធ្វើ​ការងារ​សង្គ្រោះ​បន្ទាន់​ត្រូវ​តែ​ទទួល​បានការ ​លើកទឹកចិត្ត​ច្រើន​ជាងគេ​ឱ្យ​សម​នឹង​កិច្ច​ខិតខំ​របស់​ពួក​គេ​នៅ​ក្នុង​ការ ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​។ ផ្ទុយ​មក​វិញ គ្រូពេទ្យ​ដែល​មិន​បាន​ ឬ​ខកខាន​បំពេញភារកិច្ច​តាម​ការ​ទទួលខុសត្រូវ​សម​នឹង​ទទួល​ការ​ដាក់​ពិន័យ​ទៅ ​តាម​ភាព​ធ្ងន់ធ្ងរ​នៃ​កំហុស​របស់​ពួក​គេ​។
នៅ​ពេល​ដែល​មន្ទីរពេទ្យ​រដ្ឋ​ទាំងអស់​អាច​មាន​គ្រូពេទ្យ​ដែល​ចិត្តធម៌ និង​ទទួលខុសត្រូវ​កាន់តែ​ច្រើ​នោះ ជីវិត​មនុស្ស​កាន់តែ​ច្រើន​នឹង​ត្រូវ​បាន​សង្គ្រោះ​។ ជា​បណ្តើរ​ៗ កេ​រ្ត៍​ឈ្មោះ​គ្រូពេទ្យ​កាន់តែ​ល្អ​ឡើង​ៗ ហើយ​គ្រូពេទ្យ​នឹង​ទទួល​បានការ​គោរព​កាន់តែ​ច្រើន​ពី​សាធារណជន​៕
3

Related Articles

Back to top button
Close
Close