មនុស្ស​​ជិត ​៤០០​​នាក់​​ត្រូវ​​គេ​​ជឿ​​ថា​​បាន​​ស្លាប់​​ក្នុង​​ហេតុការណ៍​​បំណាក់​​ដី​​នៅ​​ស្រីលង្កា​

សារព័ត៌មាន​​ Cambodia News/

ស្រីលង្កា (១៩ ឧសភា ២០១៦) ៖ មនុស្ស​ជាង ៣៥០​នាក់​ត្រូវ​បាន​គេ​សង្គ្រោះ​​ចេញ​ពី​បំណាក់​ដី​​ភ្លាម​ៗ​ ហើយ​បើ​តាម​​ការ​ប៉ាន់​ប្រមាណ​​ឃើញ​ថា ​មនុស្ស​ពី​ ៣០០​ ទៅ​ ៤០០​នាក់​កំពុង​បាត់​បង់​ជីវិត​ក្នុង​បំណាក់​ដី​​ធំ​ៗ​ ២​កន្លែង​​នៅ​តំបន់​ភាគ​កណ្ដាល​ប្រទេស​ស្រីលង្កា។

មន្ត្រី​ទទួល​ បន្ទុក​លើ​​បញ្ហា​គ្រោះ​មហន្តរាយ​ធម្មជាតិ​​ ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា នេះ​ជា​ចំនួន​អ្នក​ស្លាប់​ដែល​​​គេ​ធ្វើ​ស្ថិតិ​ ក្នុង​ពេល​​ក្រុម​សង្គ្រោះ​​បាន​​បញ្ឈប់​ការងារ​របស់​ខ្លួន​ បន្ទាប់​ពី​បាន​រក​ឃើញ​​សាក​សព​មនុស្ស​រាប់​សិប​នាក់​​ហើយ​នោះ​។

ភ្លៀង ​ងងឹត​មេឃ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​​ឥត​ឈប់​​ បាន​បង្ខំ​​ឲ្យ​មនុស្ស​​ជាង​ ២សែន​ ២ម៉ឺន​ ៣​ពាន់​នាក់​ចាក​ចេញ​ពី​លំនៅដ្ឋាន​​របស់​ខ្លួន​​ នៅ​ពាសពេញ​តំបន់​មួយ​ចំនួន​​នៃ​ប្រទេស​នៅ​អាស៊ី​ភាគ​ខាង​ត្បូង​មួយ​នេះ​។

ការ ​ស្រាវជ្រាវ​​រុក​រក​នា​ពេល​ចុងក្រោយ​នេះ​ គេ​បាន​​រក​ឃើញ​​សាកសព​មនុស្ស​ ១៧​នាក់​ថែម​ទៀត​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​​កើន​ឡើង​ដល់​ ៣៧​នាក់៕

9

 

Related Articles

Back to top button
Close
Close