មនុស្ស ៤នាក់ស្លាប់ក្នុងការប៉ះទង្គិចគ្នារវាងក្រុមអ្នកនយោបាយនៅហ្វីលីពីន
សារព័ត៌មាន Cambodia News/
ហ្វីលីពីន (១៦ ឧសភា ២០១៦) ៖ ក្រុមអាជ្ញាធរបាននិយាយថា មនុស្ស៤នាក់ត្រូវបានសម្លាប់ ក្នុងការប៉ះទង្គិចគ្នារវាងក្រុមអ្នកនយោបាយដែលប្រជែងគ្នា នៅប្រទេសហ្វីលីពីនភាគខាងត្បូង រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីមានការបោះឆ្នោតដ៏ចម្រូងសម្រាស់មួយ ដើម្បីជ្រើសរើសអភិបាលខេត្តម្នាក់។
ការប៉ះទង្គិចនេះបានផ្ទុះឡើង រវាងក្រុមសាបាល់ (Sabal) និង ក្រុមប៊ុយសាន (Buisan) នៅខេត្តម៉ាហ្គីនដាណាវ (Maguindanao) អំពីការបោះឆ្នោតជ្រើសរើសអភិបាលខេត្តនេះ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៩ខែឧសភា ដែលនៅថ្ងៃដដែលនោះ លោក ម៉ាន់ថាសឺ សាបាល់ (Muntasir Sabal) បានជាប់ឆ្នោតដោយកាន់តំណែងអភិបាលខេត្តនេះឡើងវិញ ដោយផ្តួលគូប្រជែង ដែលគាំទ្រក្រុមប៊ុយសាន។
សមាជិកម្នាក់នៃក្រុមប៊ុយសានត្រូវបានសម្លាប់ គឺមួយថ្ងៃ នៅមុនពេលអំពីហិង្សាជុំវិញការបោះឆ្នោតនេះ បានសម្លាប់មនុស្សចំនួន៣នាក់បន្ថែមទៀតកាលពីចុងសប្តាហ៍មុននេះ។
លោក ហ្វ្រេតឌី សូឡា (Freddie Solar) មេប៉ូលិសក្នុងតំបន់ បាននិយាយថា មនុស្សប្រហែល១៥.០០០នាក់ បានរត់ចេញពីទីប្រជុំជនតាលីតាយ (Talitay) ចាប់តាំងពីថ្ងៃសុក្រ ខណៈដែលក្រុមមនុស្សមកពីភាគីទាំង២នេះ បានប៉ះទង្គិចគ្នានៅទីប្រជុំជននោះ៕