សិស្ស​​រាប់​​ពាន់​​នាក់​​ក្នុង​​រដ្ឋធានី​​សង់​ទីយ៉ា​ហ្គោ​​ធ្វើ​​បាតុកម្ម​​ប្រឆាំង​​នឹង​​កំណែ​​ទម្រង់​​ប្រព័ន្ធ​​អប់​រំ​ថ្មី​​

សារព័ត៌មាន​​ Cambodia News/

ឈីលី (១២ ឧសភា ២០១៦) ៖ សិស្ស​ឈី​លីរាប់​ពាន់​នាក់បាន​នាំគ្នា​ដើរ​ជា​ក្បួន ពាសពេញដងផ្លូវនៃរដ្ឋធានីសង់​ទី​យ៉ា​ហ្គោ​កាល​​​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ដើម្បី​តវ៉ាប្រឆាំងនឹង​ការ​ធ្វើ​កំណែ​ទម្រង់​លើប្រព័ន្ធអប់រំ។

ការ​ ដង្ហែ​ក្បួនដោយ​សន្តិវិធី​របស់សិស្ស និង​និស្សិតសាកលវិទ្យាល័យ បាន​បញ្ចប់​ទៅជាមួយ​ការ​ផ្ទុះ​អំពើ​ហិង្សា។ នគរបាលបាន​ប្រើ​កាណុង​បាញ់​ទឹក និងឧស្ម័ន​បង្ហូរទឹកភ្នែក ដើម្បីបំបែក​ហ្វូង​បាតុករ​។​ ​

សិស្សបាន ​ទាមទារ​ការ​សិក្សាថ្នាក់​មហាវិទ្យាល័យ និង​វិទ្យាល័យដោយមិន​បង់ថ្លៃ​ និង​បាន​និយាយ​ថា ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​អប់រំ​របស់លោកស្រីប្រធានាធិបតី មី​ឈែល បា​ចា​ឡេ​ត មិន​គ្រប់គ្រាន់ល្មម​ទេ​។​ ​

កាលពី​ខែ​ធ្នូសភារបស់​ ប្រទេសឈី​លីបាន​អនុម័តលើ​ច្បាប់​មួយ ដោយផ្ដល់​ការអប់រំថ្នាក់​សាកលវិទ្យាល័យ ដោយ​មិន​បង់​ថ្លៃដល់​សិស្សនិស្សិត​ជា​ច្រើន​នាក់។ ​

វិធានការណ៍​ នេះជាគោល​ការ នៃការ​ពន្យារ​ធ្វើ​កំណែ​ទម្រង់របស់​លោកស្រី បា​ចា​ឡេ​ត​ ហើយត្រូវ​បានគេ​រំពឹង​ថា នឹងផ្ដល់​ដល់​សិស្សចំនួន ២​សែន​នាក់នៅតាម​បណ្ដាមហាវិទ្យាល័យនានាទូទាំង​ប្រទេស៕

9

 

Related Articles

Back to top button
Close
Close