គ្រោះថ្នាក់ចរាចរណ៍ម្សិលមិញ ស្លាប់៦នាក់ របួសធ្ងន់-ស្រាល១៥
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១២ ឧសភា ២០១៦) ៖ កាលពីថ្ងៃទី១១ ឧសភា ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក ក្នុងនោះយប់២លើក មនុស្សស្លាប់៦នាក់ រងរបួសធ្ងន់១២នាក់ (ស្រី៣នាក់) និងរបួសស្រាល៣នាក់ (ស្រី១នាក់) ។
នៅ ក្នុងហេតុការណ៍គ្រោះថ្នាក់ទាំង៨លើកនេះ បណ្តាលឱ្យខូចខាតយានយន្តសរុបចំនួន១៤គ្រឿង រួមមានម៉ូតូចំនួន៧គ្រឿង, រថយន្តធុនតូច៥គ្រឿង , រថយន្តធុនធំ១គ្រឿង , យានផ្សេងៗ១គ្រឿង ។
ចំពោះមូលហេតុ ដែលបណ្តាលឱ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក (ស្លាប់៣នាក់), មិនប្រកាន់ស្តាំ៣លើក (ស្លាប់៣នាក់), មិនគោរពសិទ្ធិ១លើក ក្នុងនោះ មិនពាក់មួកពេលគ្រោះថ្នាក់៧នាក់ យប់៤នាក់ ។ គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិចំនួន៦លើក , ផ្លូវខេត្តក្រុង២លើក ។
យានយន្តបង្កហេតុ រួមមានម៉ូតូ៣លើក , រថយន្តធុនតូច៣គ្រឿង , រថយន្តធុនធំ២គ្រឿង ។ ខេត្តរាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ច្រើន រួមមានសៀមរាប១លើក ស្លាប់៣នាក់ (ស្រី១នាក់) របួស៥នាក់ (ស្រី២នាក់), ព្រះសីហនុ១លើក ស្លាប់២នាក់ , និងខេត្តបាត់ដំបង១លើក ស្លាប់ ១នាក់ ។
លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក មធ្យោបាយល្មើស ៥,៤៦៩ គ្រឿង , អប់រំ២,២២១គ្រឿង , ពិន័យ៣,២៤៨គ្រឿង ៕