ក្រុម​អ្នក​តស៊ូ​មតិ​ជន​ភៀស​ខ្លួន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​អំពី​ការ​បណ្តេញ​ជន​ជាតិ​តាមឹល

ក្រុមអ្នកតស៊ូមតិសិទ្ធិជនភៀសខ្លួនបានឲ្យដឹងថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជនស្វែងរកសិទ្ធិជ្រកកោនតាមីលមួយរូបដែលត្រូវ បានបញ្ជូនត្រឡប់ពីប្រទេសអូស្ត្រាលីកាលពីថ្ងៃពុធ។

បុរសជនជាតិតាមឹលនេះបានជាប់ឃុំខ្លួនក្នុងមណ្ឌលឃុំឃាំង ក្នុងទីក្រុងមែលប៊ិន ហើយបានទៅដល់ប្រទេសស្រីលង្កាកាលពីរសៀលម្សិល មិញទោះបីជាមានការអំពាវនាវចុងក្រោយពីអង្គការសហប្រជាជាតិមិនឲ្យ បញ្ជូនរូបលោកត្រឡប់ទៅវិញក៏ដោយ។

លោកស្រី Sue Bolton មកពីក្រុមតស៊ូមតិជនភៀសខ្លួនបានមានប្រសាសន៍ថាសាច់ញាតិរបស់ បុរសនេះបានរង់ចាំជាង ១៤ម៉ោងនៅខាងក្រៅ ព្រលានយន្តហោះ Colomboប៉ុន្តែនៅមិនទាន់បានជួបរូបលោកទៀត។

លោកស្រីបានមាន ប្រសាសន៍ថាពួកគេមានការភ័យខ្លាចថារូបលោក ត្រូវគេឃុំឃាំង និងអាចរងនូវការធ្វើទារុណកម្មដោយអាជ្ញាធរដែល បានចោទប្រកាន់ រូបលោកថាមានជាប់ទាក់ទងជាមួយនឹងក្រុមខ្លាតាមឹល៕(Radio Australia)

Related Articles

Back to top button
Close
Close