សម្តេច​ ស ​ខេង​ ឲ្យ​ត្រៀម​ការ​ពារ​ជុំ​វិញ​ករណី​ធ្វើ​ការ​ញុះ​ញង់​អោយ​មាន ​”យុទ្ធ​នាកា​រ​ស្លៀក​ពាក់​ខ្មៅ”

សារពន័ត៌មាន​ Cambodia News/

ភ្នំពេញ (០៩ ឧសភា ២០១៦) ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានចេញ​លិខិត​មួយ ច្បាប់ ជម្រាប​ដល់​អភិបាលខេត្ត​-​រាជធានី ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា អោយ​ត្រៀម​ការពារ​សភាពការណ៍ ជុំវិញ​ករណី​មាន​សមាគម និង​អង្គការ​សង្គម​ស៊ីវិល ធ្វើការ​ញុះញង់ អោយមាន “​យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ​” ដើម្បី​ទាមទារ​អោយមាន​ការដោះលែង​ជន​សង្ស័យ​មួយចំនួន ដែល​ត្រូវ​តុលាការ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ។​

​ នៅក្នុង​លិខិត​នោះ សម្តេច​ក្រឡាហោម បាន​បញ្ជាក់ថា ចាប់ពី​ថ្ងៃទី​៩​ខែឧសភា​នេះ​តទៅ ត្រូវ​ប្រមូលផ្តុំ​ថ្នាក់ដឹកនាំ មេបញ្ជាការ​កងកម្លាំង​នានា ប្រធាន​មន្ទីរ អង្គភាព​សំខាន់ៗ ប្រចាំ​បញ្ជាន​សាលា​រាជធានី ខេត្ត ដើម្បី​ក្តាប់​និង​ដោះស្រាយ​សភាពការណ៍ ប៉ុន្តែ​មិនត្រូវ​បោះបង់​ការងារ​ជា​អាទិភាព​ផ្សេង​ទៀតឡើយ​។

ក្នុងការ ​ដោះស្រាយ​សភាព​ការណ៍​ដែល​កើតឡើង ត្រូវ​ផ្អែក​តាម​គោលការណ៍​ច្បាប់​និង​ត្រូវ​ចៀវ​វាង​ឲ្យ​បាន​នូវ​រាល់​ អំពើហិង្សា​។ ត្រូវធ្វើ​ការគ្រប់គ្រង​ផ្ទៃក្នុង​មន្ត្រីរាជការ​តាម​មន្ទីរ អង្គភាព និង​កងកម្លាំងប្រដាប់អាវុធ ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​បង្ការ ទប់ស្កាត់​ការប៉ុនប៉ង​ចលនា អូសទាញ កៀរគរ​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ឲ្យ​ចូលរួម​ក្នុង​ចលនា​នេះ និង​ការទាមទារ​តវ៉ា​នានា​។​

សូមបញ្ជាក់ថា សង្គម​ស៊ីវិល អ្នកមាន​ជម្លោះដីធ្លី ប្រកាសថា ពួកគេ​នឹង​ជួបជុំគ្នា នៅមុខ​ពន្ធនាគារ​ព្រៃ​ស ធ្វើ​យុទ្ធនាការ​ពាក់អាវ​ពណ៌​ខ្មៅ ដែល​ពួកគេ​ថា ជា​សារ​បង្ហាញថា​ពួកគេ​មិន​ពេញចិត្ត​ទៅនឹង​រដ្ឋាភិបាល ដែល​ចាប់ឃុំខ្លួន​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក​៕

Capture

Related Articles

Back to top button
Close
Close