តាលីបង់គំរាមវាយប្រហារភូមា
អ្នកនាំពាក្យឲ្យក្រុមតាលីបង់នៅប្រទេសប៉ាគីស្ថានមួយ រូប បានទាមទារឲ្យប្រទេសប៉ាគីស្ថានបញ្ឈប់នូវរាល់ទំនាក់ទំនងទាំងអស់ ជាមួយប្រទេសភូមា និងបិទស្ថានទូតភូមានៅទីក្រុងអ៊ីស្លាមបាត។
ការ ប៉ះទង្គិចក្នុងពេលថ្មីៗនេះនៅភាគខាងលិចប្រទេសភូមារវាងជន ជាតិភាគតិច Rakhine ដែលកាន់សាសនាព្រះពុទ្ធ និងក្រុមជនជាតិភាគតិច Rohingya កាន់សាសនាអ៊ីស្លាមបានបណ្តាលឲ្យមនុស្សជាច្រើននាក់បាត់បង់ជីវិត និងប្រជាជនរាប់ពាន់នាក់ទៀតគ្មានផ្ទះសម្បែង៕(Radio Australia)