រាជ​រដ្ឋាភិ​បាល​ចេញ​អនុ​ក្រឹត្យ​ស្ដី​ពី ​វិធាន​ការ​ហាម​ជក់​បារី​​​

សារព័ត៌មាន​​ Cambodia News/

ភ្នំ ​ពេញ (០៥ ឧសភា ២០១៦) ៖ ក្រសួងសុខាភិបាលជម្រុញឲ្យមន្ទីរសុខាសភិបាលផ្សព្វ​ផ្សាយ​ជូន​ដល់​ប្រធាន​ មណ្ឌល​សុខ​ភាព​ ប្រធានមនី្ទរពេទ្យបង្អែក និងមន្ត្រីនៅក្រោមចំណុះ មន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានជ្រួតជ្រាប​ និង​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ ដល់មន្ត្រីនិងបុគ្គលឹកក្នុងស្ថាបន័របស់ខ្លួនបន្តបន្ថែមទៀត ក្នុងគោលបំណងការពារសុខុមាលភាពរបស់ប្រជាជន និង​ផល​ប់ះពាល់ដល់បរិស្ថានផងដែរ ។

ក្រសួងសុខាភិបាល ជាស្ថាប័នមានសមត្ថកិច្ចក្នុងការណែនាំ ផ្សព្វផ្សាយ អនុវត្ត និងត្រួតពិនិត្យលើការអនុវត្តការហាម ការជក់ និងការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ និងកន្លែងសាធារណះ ។

ក្នុងករណីជនណាមិនគោរពតាមបទប្បញ្ញតិ្តមាត្រា៧ នៃអនុក្រឹត្យ៤៣នេះ នឹងត្រូវពិន័យអន្តរការណ៍ជាបា្រក់២ម៉ឺនរៀល ។

រីអ្នកគ្រប់គ្រង ឬម្ចាស់កន្លែងធ្វើការ ឬម្ចាស់កន្លែងសាធារណះដែលមិនអនុវត្តតាមបទប្បញ្ញតិ្តមាត្រា៩ មាត្រា១០ និង​មាត្រា​១១​ នៃអនុក្រឹត្យនេះ ដែរ ក៏ត្រូវពិន័យអន្តរការណ៍ជាបា្រក់ ៥ម៉ឺនរៀល ក្នុងករណីមិនរាងចាលត្រូវពិន័យទ្វេរដង ថែមទៀត៕

Capture

 

 

Related Articles

Back to top button
Close
Close