កញ្ញា ធី សុវណ្ណថា ប្រកាស​ធ្វើ​យុទ្ធនា​ការ​ទម្លាក់​លោក ​កឹម​ សុខា ​

សារព័ត៌មាន Cambodia News/

ភ្នំ​ពេញ (០៤ មេសា ២០១៦) ៖ កញ្ញា ធី សុវណ្ណថា យុវតី​ដែល​តែង​គាំទ្រប្តូរ​ផ្តាច់​ក្នុង​ការ​ស្វែង​រក​សំឡេង​ឆ្នោត​ជូន​គណ​ បក្ស​សង្រ្គោះ​ជាតិ កាល​ពី​ឆ្នាំ​២០១៣​​បាន​ប្រកាស​​ធ្វើ​យុទ្ធនា​ការ​នានា ​ដើម្បី​ទម្លាក់​លោក ​កឹម ​សុខា ​ចេញ​ពី​តំណែង​អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ។​

កញ្ញា ធី សុវណ្ណាថា បានឲ្យដឹង​នៅថ្ងៃទី០៣ ខែឧសភា ​ថា រយៈពេល ៣ឆ្នាំកន្លងមកនេះ លោក កឹម សុខា ធ្លាប់​បាន​សកម្ម​ភាព​ជាច្រើន ដើម្បីកម្ចាយកញ្ញាឲ្យចេញពីគណបក្សសង្រ្គោះជាតិ។

ធី សុវណ្ណថា បានបញ្ជាក់ដូច្នេះ «ខ្ញុំមិនចង់ប្តឹងលោក កឹម សុខា ទេ ប៉ុន្តែគាត់ជ្រុលពេក ៣ឆ្នាំហើយ គាត់តែងនិយាយបរិហារ ចោទលាបពណ៌ខ្ញុំ ប្រាប់ទៅតំណាងរាស្រ្ត សមាជិកបក្ស និងម្ចាស់ជំនួយ…។ គាត់បានចេញលិខិតបដិសេធខ្ញុំ ឲ្យ​អង្គរក្ស​បណ្តេញ​ខ្ញុំចេញពីលើឆាកវេទិការ បណ្តេញខ្ញុំចេញពីក្បួនហែរបក្ស និងរារាំងសកម្មភាពខ្ញុំជាច្រើនទៀត»។

សុវណ្ណថា បន្តថា «ខ្ញុំបានអត់ធ្មត់ ខាំមាត់ស្រក់ទឹកភ្នែកជាច្រើនឆ្នាំមកហើយ ខ្ញុំមិនអាចទ្រាំឲ្យ កឹម សុខា មើល​ងាយ​ជាន់​ឈ្លី​ខ្ញុំ​ទៀតទេ ខ្ញុំនឹងធ្វើយុទ្ធនាការទាមទារទម្លាក់លោក កឹម សុខាឆាប់ៗនេះ…»។

គួរបញ្ជាក់ថា បច្ចុប្បន្នកញ្ញា សុវណ្ណថា ក៏បាននិងកំពុងប្តឹងលោក កឹម សុខា ទៅ​កាន់​សាលាដំ​បូង​រាជ​ធានី​ភ្នំពេញ​ពី​បទ​បរិហារ​កេរ្តិ៍កញ្ញា ដោយទាមទារសំណងប្រមាណ ១លានដុល្លារផងដែរ។ សំណុំរឿងបរិហារកេរ្តិ៍នេះ ព្រះ​រាជ​អាជ្ញាអាជ្ញា​រង​អមសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុជាតិ បានកោះហៅលោក កឹម សុខា ឲ្យចូលទៅបំភ្លឺនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ៕

Capture2

 

Related Articles

Back to top button
Close
Close