គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២៩ ខែមេសា គ្មានអ្នកស្លាប់មានអ្នករបួសធ្ងន់ស្រាល៨នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣០ មេសា ២០១៦) ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៥លើក ( ថ្ងៃ) ពុំមានមនុស្សស្លាប់នោះទេ ប៉ុន្តែរងរបួសធ្ងន់ ៥នាក់ ( ស្រី ១នាក់ ) និងរបួសស្រាល ៣នាក់ ( ស្រី ១នាក់ ) ។
នៅ ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ ៥លើកនេះ បណ្ដាលឲ្យខូចខាតយានយន្ត សរុប ចំនួន ៧គ្រឿង រួមមាន ម៉ូតូចំនួន ៣គ្រឿង រថយន្តធុនតូច ចំនួន ២គ្រឿង រថយន្តធុនធំ ចំនួន ១គ្រឿង និងយានកែច្នៃ ចំនួន ១គ្រឿង ។
ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្ដាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៣លើក ,មិនគោរពសិទ្ធិ ១លើក និងកត្តាយានយន្ត ១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៤នាក់ ( ថ្ងៃ ) ។
គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ២លើក និងផ្លូវខេត្ត – ក្រុង ចំនួន ៣លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ២លើក រថយន្តធុនតូច ១លើក រថយន្តធុនធំ ១លើក និងយានកែច្នៃ ១លើក ៕