យុទ្ធ​នាការ​មិន​ដក​ថយ ​ប្រសិន​ប្រជាជន​មិន​ទាន់មា​ន​ទឹក​ប្រើ​ប្រាស់​គ្រប់​គ្រាន់​ដូចមុ​ន​ពេល​រាំង​ស្ងួត

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (២៩ មេសា ២០១៦) ៖ ៣ថ្ងៃកន្លងមកនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ តែ​ជា​ការ​ចាប់​ផ្តើម​មួយ​ដ៏​ល្អ​អាស្រ័យ​ដោយ​កម្លាំ​ង​ទាំង​អស់​ធ្វើ​សកម្មភាព​ព្រមៗ​គ្នា ហើយប្រជាជនមួយចំនួនធំទទួលបានទឹកដែលគ្មានការរើសអើងខាងនយោបាយ

ដោយមានភ្លៀងធ្លាក់នៅតំបន់មួយចំនួន ខ្ញុំស្នើរសុំបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ត្រងទឹកភ្លៀងទុកសំរាប់ប្រើប្រាស់។ កម្លាំង​អន្តរាគមន៍ក្រៅពីដឹកទឹកឬបូមទឹកជូនប្រជាជនប្រើប្រាស់ត្រូវយកចិត្តទុកដាក់លើការជីកស្រះ ស្តារស្រះទឹក ស្តារ​ប្រឡាយ​ទឹក ជីកអណ្តូង ស្តារអណ្តូងទឹក ដើម្បីឱ្យប្រជាជនមានទឹកប្រើប្រាស់ជាប្រចាំ មិនបាច់ចែកទឹកដូចពេលនេះទៀត ទោះមានការរាំងស្ងួតទៀតក៏ដោយ។

គ្រោះមហន្តរាយរាំងស្ងួតឆ្នាំនេះបានផ្តល់មេរៀនឱ្យយើងច្រើនមិនខុសពីទឹកជំនន់ឆ្នាំ២០០០នោះឡើយ។ កម្លាំង​មហាសាមគ្គី​ជួយ​គ្នា​ក្នុងគ្រាក្រក៏បានលេចចេញមកចំពោះមុខបងប្អូនជនរួមជាតិហើយ។ កម្លាំងមនុស្សធម៌ធំធេងណាស់និងគ្មានព្រំដែនទេ នេះហើយជាចលនារបស់ជាតិយើង។ អ្នកធ្វើនិងអ្នកមិនធ្វើក៏នឹងលេចចេញនៅពេលនេះដែរ តែបើទោះមាន់មិនរងាវ ក៏ព្រះអាទិត្យនៅតែរះដដែល៕

14

Related Articles

Back to top button
Close
Close