អ្នក​​សារ​ព័ត៌​មាន​ ២៨ ​នាក់​ចុះ​ស្វែង​​​យល់​​​ដោយ​​​ផ្ទាល់​​​ពី​​​ប្រសិទ្ធ​​ភាព​​​នៃ​​​ការ​​អនុ​វត្ត​​ច្បាប់​​ចរាចរណ៍​​ផ្លូវ​​គោក​​

សារព័ត៌មាន​​ Cambodia News/

ដោយ ៖ ហេង នាង​/

ភ្នំ​ពេញ (២៩ មេសា ២០១៦) ៖ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា អ្នក​សារ​ព័ត៌មានជាតិ​ប្រមាណ​ ២៨ នាក់ ដែល​មក​ពី​ស្ថាប័នផ្សេង​ៗ​គ្នា​​ ​ និង​មន្ត្រី​ជាន់​ខ្ពស់នគរ​បាល​ចរាចរណ៍​នៅ​ថ្នាក់​ជាតិ​ ខេត្ត​-រាជធានី​ និង​ក្រុង​-ស្រុក​-ខណ្ឌ បាន​ចូល​រួមក្នុង​​ដំ​ណើរ​ទស្សនៈ​កិច្ច​ដើម្បី​ស្វែង​យល់​ពី​ស្ថានភាព​ សុវត្ថិភាព​ចរាចរណ៍នៅ​លើ​ដង​ផ្លូវ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​ បច្ចុប្បន្ន​ ដែល​រៀប​ចំ​ធ្វើ​ឡើង​ដោយ​​អង្គការ​មូល​និធិបង្ការរបួសអាស៊ីប្រចាំ​ប្រទេស​ កម្ពុជា​។

13ដំណើរ​ទស្សនៈកិច្ច​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំ​ណង​លើក​ទឹក​ចិត្ត និង​ជំ​រុញ​ឲ្យ​មាន​ការ​ចូល​រួម​កាន់​តែ​សកម្ម​ឡើង​ពី​អ្នកសារ​ព័ត៌​មាន​ដោយ ​ធ្វើការ​គ្រប​ដណ្តប់​ព័ត៌មាន​ឲ្យ​បាន​យ៉ាងទូលំ​ទូលាយ​ និង​មាន​ប្រសិទ្ធភាព​អំពី​រឿង​រ៉ាវ​សំ​ខាន់​ៗនានាពាក់​ព័ន្ធ​នឹង​ការ​ពាក់​ មួក​សុវត្ថិភាព​ បន្ទាប់​ពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ដែល​នៅ​ក្នុង​នោះ​បាន​កំ​ណត់​ពី​ការ​ពាក់​មួកសុវត្ថិភាព​សម្រាប់អ្នក​រួម​ដំ ​ណើរ​តាម​ទោចក្រយាន​យន្ត​បាន​អនុវត្តអស់​រយៈពេល​ជិត​៤ ខែ​មក​នេះ​។

អ្នក ​សារព័ត៌មាន​ ដែល​មក​ពី​ស្ថាប័នផ្សេង​ៗគ្នានឹង​ចុះ​ទៅជួប​ផ្ទាល់​ជា​មួយ​មន្ត្រី​​ជាន់​ ខ្ពស់នគរបាល​ចរាចរណ៍ និង​កម្លាំង​នគរ​បាលចរាចរណ៍ ដែល​ទទួល​បន្ទុកអនុវត្តច្បាប់​លើ​ដង​ផ្លូវ​​​​នៅ​តាម​រាជ​ធានី​-ខេត្តគោល​ ដៅចំ​នួន​៣​របស់​គម្រោង រូមមាន​រាជ​ធានីភ្នំពេញ ខេត្ត​កណ្តាល​ និង​ខេត្តកំ​ពង់ស្ពឺ ដើម្បី​​​ធ្វើ​ការជជែក​ពិភាក្សាជាមួយ​មន្ត្រី​អ្នក​អនុវត្ត​ច្បាប់​ទាំង​​ នោះ​ ដែល​កំ​ពុង​ខិតខំ​ធ្វើ​ការឆ្លើយតប​នឹង​បញ្ហាប្រឈម​ដ៏ធ្ងន់ធ្ងរនៅ​ដង​ផ្លូវ​។

ឯកឧត្តឧត្តមសេនីយ៍ទោ ទី ឡុង​ តំ​ណាងនាយក​ដ្ឋាននគរ​បាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈនៃ​អគ្គស្នង​ការ​នគរ​បាល​ជាតិ​បាន​មាន​ប្រសាសន៍ថា បច្ចុប្បន្ន​នេះ​ ទំ​នាក់ទំ​នង​ជា​មូល​ដ្ឋានរវាង​មន្ត្រី​នគរ​បាល​ចរាចរណ៍ និង​អ្នក​សារព័ត៌មាន​នៅ​មាន​កម្រិតនៅ​ឡើយ បើទៅ​បី​ជា​យើង​បំ​ពេញ​ការ​ងារ​ប្រភេទ​សុខគ្នា​ ប៉ុន្តែ​វា​អាច​បំ​ពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ ក្នុង​ការ​ខិតខំ​ធ្វើ​ឲ្យ​ដង​ផ្លូវ​កាន់​តែ​មាន​សុវត្ថិភាព​សម្រាប់​យើង​ គ្រប់ៗគ្នា​។

12ជាមួយ​គ្នា​នោះ​លោក​ គឹម បញ្ញា នាយក​អង្គការ​មូល​និធិបង្ការរបួសអាស៊ីប្រចាំ​ប្រទេស​កម្ពុជាបាន​មាន​ ប្រសាសន៍ថា ដំ​ណើរ​ទស្សនៈកិច្ច​នាពេល​នេះ​ ព្រម​ទាំង​សកម្ម​ភាព​ផ្សេង​ៗ​ទៀត​របស់​គម្រោង​“សុវត្ថិភាព​ចរាចរណ៍នៅ​លើ​ដង​ ផ្លូវ​ សហគមន៍មាន​សុវត្ថិភាព​” បាន​នឹង​កំ​ពុង​អនុវត្តយ៉ាង​សកម្ម​ក្នុង​គោល​ដៅឆ្ពោះទៅ​រក​ការ​បង្កើតការ​ យល់​ដឹង​របស់​អ្នក​ពាក់​ព័ន្ធ​ក្នុង​សហគមន៍​ឲ្យ​បាន​ទូលទូលំទូលាយអំ​ ពីបញ្ហាសុវត្ថិភាព​ចរាចរណ៍ ដែល​​ជួយ​ឲ្យ​យើង​អាច​ធ្វើ​ការ​ទំ​នាក់​ទំនង​បាន​យ៉ាង​ត្រឹម​ត្រូវ​នូវ​សារ​ អប់​រំ​នានាទៅ​​កាន់សាធារណៈ។

គួរបញ្ជាក់​ថា ដំ​ណើរ​ទស្សនៈកិច្ច​នេះជា​សកម្ម​ភាព​មួយ​របស់​គម្រោង​ “សុវត្ថិភាព​ចរាចរណ៍នៅ​លើ​ដង​ផ្លូវ​ សហគមន៍មាន​សុវត្ថិភាព​” ដែល​ទទួល​បាន​ការ​គំាទ្រពី​មូល​និធិ​ក្រុម​ហ៊ុន UPS​ ហើយ​ ដែល​បាន​ដាក់​បញ្ចូល​ជា​ផ្នែក​មួយ​ដល់​គម្រោង​“មួក​សុវត្ថិភាព​មួយ​ ជួយ​ជជីវិតបាន​ម្នាក់​” ក្រោម​ជំនួយ​ឧបត្ថម្ភពី​ទី​ភ្នាក់ងារ​សហរដ្ឋ​អាមេរិកសម្រាប់​ អភិវឌ្ឍន៍អន្តរជាតិ (USAID)៕

 

Related Articles

Back to top button
Close
Close