ការ​​វាយ​ប្រហារ​​ដោយ​​​រថយន្ត​​បំ​ផ្ទុះ​​គ្រាប់​​បែក​​អត្តឃាត​​​នៅ​​​ភាគ​​ខាង​​កើត​​រដ្ឋធានី​​បា​ដា​​ដ​​បណ្ដាល​​ឲ្យ​​មនុស្ស​ ​១១​​នា​ក់​​ស្លាប់​

សារព័ត៌មាន​ Cambodia News/

អ៊ីរ៉ាក់ (២៦ មេសា ២០១៦) ៖ ​តាម​ប្រភព​ពីកងកម្លាំង​សន្តិសុខ និងគ្រូពេទ្យបាន​ឲ្យ​ដឹង​ថា រថយន្តផ្ទុក​គ្រាប់បែកមួយ​គ្រឿង​បានផ្ទុះ​ ក្នុងស្រុកសំបូរ​ដោយអ្នក​កាន់សាសនា​អ៊ីស្លាមនី​កាយ​ស៊ី​អ៊ី​ត​ នាភាគ​ខាងកើត​រដ្ឋធានី​បា​ដា​ដកាលពី​ថ្ងៃ​ចន្ទ​២៥ មេសា សម្លាប់​មនុស្ស ១១នាក់ និង ៣៩នាក់ផ្សេងទៀតរង​របួស ដែលនេះ​ជា​ការផ្ទុះ​លើក​ទី​៣​ ហើយក្នុង​រយៈ​ពេល ៤ថ្ងៃក្នុង​រដ្ឋធានី​នេះ។

មិន ​មាន​ការ​អះអាងទទួលខុសត្រូវ​សម្រាប់​ការ​ផ្ទុះ ជិត​រោងភាពយន្ត​មួយក្នុងស្រុក​បា​ដា​ដអាល់ចា​ឌី​ដា ប៉ុន្តែ​ទំនង​ជាក្រុម​រដ្ឋ​អ៊ីស្លាមនី​កាយស៊ុន​នីដែលបានអះអាង សម្រាប់​ការវាយប្រហារ​ចំនួន​២​ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ  ហើយ ជារឿយៗ​ក្រុម​នេះតែង​ដាក់​គោលដៅលើតំបន់ទីផ្សារ​ពាណិជ្ជកម្ម ​និង​សំបូរ​ពលរដ្ឋកាន់សាសនា​អ៊ីស្លាមនី​កាយ​ស៊ី​អ៊ី​តរស់នៅ។​ ​

ការ​ ផ្ទុះ​នេះ​បាន​បង្ក​ឲ្យ​កើតមាន​ជាអណ្ដាតភ្លើងឆាបឆេះរថយន្តយ៉ាងតិច ៥គ្រឿង​ និង​ហាង​ជាច្រើននៅលើ​ដងផ្លូវលក់ដូរ​ដ៏​មមាញឹក​មួយ អំឡុងពេល​ល្ងាច​មានមនុស្សកកកុញ។

​​គួរ​រម្លឹក​ថា សន្តិសុខ​បាន​រឹត​បន្តឹងជា​បន្តបន្ទាប់ក្នុង​រដ្ឋធានី​បា​ដា​ដ ដែលជា​គោលដៅនៃ​ការ​បំផ្ទុះ​គ្រាប់បែក​ជាប្រចាំ​មួយ​ទសវត្សរ៍មក​ហើយ បើ​ទោះ​ជាការ​វាយប្រហារ​ប្រឆាំងនឹង​កងកម្លាំងសន្តិសុខ និងជន​ស៊ីវិលកាន់សាសនា​អ៊ីស្លាម​នី​កាយ​ស៊ី​អ៊ី​ត នៅតែកើតមានជា​ញឹកញាប់​ក៏ដោយក្ដី៕

12

 

Related Articles

Back to top button
Close
Close