តុលា​ការ​​កោះ​ហៅ ​កញ្ញា ​ធី ​សុវណ្ណ​​ថា​ និង​​ស្រីមុំ ​មក​​បំភ្លឺ​​នៅ​​ថ្ងៃ​ទី​​២៨​ មេសា​​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ  (២០ មេសា ២០១៦៖ សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​កោះហៅ កញ្ញា ធី សុវណ្ណ​ថា មក​សាកសួរ​នៅ​ថ្ងៃទី​២៨ ខែមេសា​នេះ អំពី​ដំណើររឿង ដែល​ខ្លួន​ប្តឹង​អំពី​អំពើ​បរិហារកេរ្តិ៍ តាមរយៈ​ខ្សែអាត់​សម្លេង ។

​ ទន្ទឹម​នោះ​តុលាការ​ក៏បាន​កោះហៅ កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ ស្រីមុំ ឲ្យ​ចូល​មកា​ន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​៨៖៣០​នាទី ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៦ ផងដែរ ។​

​ ពាក់ព័ន្ធ​ករណី​ខាងលើ​នៅថ្ងៃនេះ ម្ចាស់ Page «​រឿង​ពិត CNRP» ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា Page មួយ​បាន​ទម្លាយ​ខ្សែអាត់​សំឡេង នៃ​ការសន្ទនា​របស់លោក កឹម សុខា ជាមួយ​ស្រី​ស្នេហ៍ ជាច្រើន​នាក់ ក៏ បាន​កោតសរសើរ​នូវ​សេចក្តីក្លាហាន​របស់​ស្រី មុំ ដែល​បាន​ទម្លាយ​ការពិត​ពី​ទំនាក់ទំនង​ជាមួយ​លោក កឹម សុខា ៕

Capture4

12

Related Articles

Back to top button
Close
Close