គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៩មេសា ស្លាប់៤នាក់ របួសធ្ងន់ស្រាល៨នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២០ មេសា ២០១៦) ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៧លើក ក្នុងនោះយប់ ២លើក បណ្ដាលអោយមនុស្សស្លាប់ ៤នាក់ ( ស្រី ៣នាក់ ) រងរបួសធ្ងន់ ៧នាក់ ( ប្រុស ) និងរបួសស្រាល ១នាក់ ( ប្រុស ) ។
នៅ ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ ទាំង ៧លើកនេះ បណ្ដាលឲ្យខូចខាតយានយន្ត សរុប ចំនួន ៩គ្រឿង រួមមាន ម៉ូតូចំនួន ៣គ្រឿង រថយន្តធុនតូច ចំនួន ៥គ្រឿង យានផ្សេងៗ ១គ្រឿង និងអ្នកថ្មើរជើង ១នាក់។
ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យ ដឹងថា មូលហេតុដែលបណ្ដាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៤លើក (ស្លាប់ ២នាក់) , មិនប្រកាន់ស្ដាំ ១លើក ( ស្លាប់ ១នាក់) ,បត់គ្រោះថ្នាក់ ១លើក និងងងុយដេក ១លើក (ស្លាប់ ១នាក់) ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៤នាក់ ( ថ្ងៃ ) ។
គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៥លើក ផ្លូវខេត្ត – ក្រុង ចំនួន ១លើក និងផ្លូវលំចំនួន ១លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ១លើក និងរថយន្តធុនតូច ៦លើក ។
យោងតាមរបាយការណ៍ពីនាយកដ្ឋាន សណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បន្តទៀតឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ច្រើន រួមមាន ខេត្តបាត់ដំបង ១លើក ស្លាប់ ១នាក់ ( ស្រី ) របួស ១នាក់ ខេត្តក្រចេះ ១លើក ស្លាប់ ១នាក់ (ស្រី) ខេត្តព្រៃវែង ១លើក ស្លាប់ ១នាក់ ( ស្រី ) និង ខេត្តស្វាយរៀង ១លើក ស្លាប់ ១នាក់ ៕