ក្រសួងអប់រំអំពាវនាវឧបត្ថម្ភដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេស
សារព័ត៌មាន Cambodia News/
ដោយ ៖ ហេង នាង/
ភ្នំពេញ (២០ មេសា ២០១៦) ៖ ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៩ មេសា ឆ្នាំ២០១៦ បានចេញសេចក្តីអំពាវនាវដល់សប្បុរសជនក្នុង និងក្រៅប្រទេសជួយឧបត្ថម្ភជាថវិកា និងសម្ភារ សម្រាប់ជារង្វាន់បន្ថែមដើម្បីលើកទឹកចិត្តដល់ជ័យលាភីសិស្សពូកែទូ ទាំងប្រទេស ផ្នែកអក្សរសាស្ត្រខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២ នៅឆ្នាំ២០១៦។
ក្រសួង អប់រំ យុវជន និងកីឡា ក៏បានបញ្ជាក់ថា សម្រាប់ឆ្នាម២០១៦នេះការប្រលងជ្រើសរើសសិស្សពូកែទូទាំងប្រទេស នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៥ មេសា ឆ្នាំ២០១៦ នៅវិទ្យាល័យ ១០មករា ១៩៧៩ នាខេត្តសៀមរាប ដោយពិធីប្រគល់រង្វាន់នឹងប្រព្រឹត្តិទៅនៅថ្ងៃទី០១ ឧសភា ឆ្នាំ២០១៦ វេលាម៉ោង ១៤:៣០នាទីរសៀល៕