ក្រសួង​វប្បធម៌​ហាម​​មិន​​ឲ្យ​​ចាក់​បញ្ចាំង​​ខ្សែ​ភាព​យន្ត​​សកម្ម​ជន​​បរិស្ថាន​ លោក ​ឈុត ​វុទ្ធី​

សារព័ត៌មាន​យុវវ័យថ្មី​/

ភ្នំ​ពេញ (១៩ មេសា ២០១៦) ៖​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​ហាម​មិន​ឲ្យ​មជ្ឈ​មណ្ឌល​វប្ប​ធម៌​ កម្ពុជា​-អាល្លឺ​ម៉ង់​ឬ​ហៅ​ថា​មជ្ឈមណ្ឌលមេត្តាហោស៍(Meta House) បញ្ចាំងវីដេអូឯកសារមួយស្តីពីជីវិតរបស់អតីតសកម្មជនការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី ដែល​ត្រូវ​បាញ់​សម្លាប់​កាលពីឆ្នាំ២០១២។

តាមគម្រោង វីដេអូឯកសារ ដែល​មានចំណងជើងជាភាសាអង់គ្លេសថាI am Chut Wuttyឬ ខ្ញុំ ឈុត វុទ្ធី បង្ហាញ​ពី​សកម្ម​សកម្ម​ភាពរបស់លោក ឈុត វុទ្ធី មុនពេលត្រូវបានបាញ់សម្លាប់ បទ​សម្ភាសន៍​ជា​មួយ​រូប​លោក​និង​គ្រួសារ​ជន​រង​គ្រោះដែ​ល​រស់​នៅ​ពឹង​ ផ្អែកលើអនុផលព្រៃឈើ​នឹងត្រូវដាក់បញ្ចាំងឲ្យសាធារណជនទស្សនានៅថ្ងៃទី២០ ខែមេសាចាប់ពីម៉ោង៧ដល់ម៉ោង៨យប់

​តាម​ការ​ឲ្យ​ដឹង​ពី​ ប្រធាននាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌បាន​បញ្ជាក់ថា ការ​ដែល​ក្រសួង​សម្រេច​មិន​ឲ្យ​បញ្ចាំង​ភាពយន្តនេះ ដោយសារក្រុមការងារបញ្ចាំងមិនបានសុំការអនុញ្ញាតពីក្រសួងនិងមួយវិញទៀត ដោយ​សារ​ការ​ថត​រឿង​នេះ​ក៏​មិនបានសុំការអនុញ្ញាតពីក្រសួងផងដែរ៕

14

 

Related Articles

Back to top button
Close
Close