ពេលនេះការធ្វើដំណើរពីភ្នំពេញមកព្រះវិហារប្រើរយៈពេលជាង៤ ម៉ោងប៉ុណ្ណោះ
សារព័ត៌មាន Cambodia News/
ដោយ ៖ ហេង នាង/
ភ្នំពេញ ( ១៩ មេសា ២០១៦) ៖ ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានសរេសរថា “ខេត្តព្រះវិហារពីមុន គឺជាសមរភូមិក្តៅ ហើយការធ្វើដំណើរមកកាន់ទីនេះគឺត្រូវចំណាយពេលពេញមួយថ្ងៃ។
តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងផ្លូវធ្វើដំណើរ ទាំងហេដ្ឋរចនាសម្ព័ន្ឋខេត្តបាននិងកំពុងមានការអភិវឌ្ឍរីកចម្រើន ជាបន្តបន្ទាប់ ។ ពេលនេះយើងអាចធ្វើដំណើរលើផ្លូវក្រាលកៅ ស៊ូចាប់ពីភ្នំពេញមកកាន់ទីនេះតែក្នុងរយៈពេលជាង ៤ម៉ោងប៉ុណ្ណោះ”។
សម្តេចបានបញ្ជាក់បន្ថែមទៀតថា “ការរីកចម្រើនទាំងអស់នេះហើយបានធ្វើអោយ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែធូរធារប្រសើរឡើង។ ទាំងអស់នេះគឺដោយសារប្រទេសយើងមានសន្តិភាព។ មានសម្តេចតេជោ ហ៊ុន សែន គឺមានការអភិវឌ្ឍគ្រប់ទីកន្លែង”៕