​សៀវ​ភៅ “ហ៊ុន ​សែន​ – នយោ​បាយ ​និង​អំណាច​ក្នុង​ប្រវត្តិ​សាស្រ្ត​ខ្មែរ​ជាង​៤០​ឆ្នាំ”​ បាន​​​​​ចេញ​ផ្សាយ​ជា​សាធារណៈ​

សារព័ត៌មាន​ Cambodia News/

ដោយ​៖ ហេង នាង​/

ភ្នំពេញ (០៤ មេសា ២០១៦) ៖ លោក ​ឆាយ​​​ សុផល​ អ្នកនិ​ព​ន្ធសៀ​​វភៅ ​និង​ជាសាស្រ្តាចា​រ្យ​​​ព័​ត៌​មាន​​នៅ​​ព្រឹក​​ថ្ងៃ​ទី​​​​៤ ​មេសា នេះ​ ​បា​ន​​ចេញផ្សាយ​​សៀ​វភៅមួ​យទៀត​​ ដែ​លមា​នចំ​ណងជើ​ងថា​ ​ “ហ៊ុន សែន -​ នយោ​​​​បាយ ​និង​​អំណាច​​​ក្នុង​​ប្រ​វត្តិ​​សា​ស្រ្ត​​​​​ខ្មែ​រ​​ជា​ង៤០​ឆ្នាំ” ​ដែល​បានបង្ហាញ​ពីអំណា​ច​គ្រប់គ្រង​​ជានា​យក​រដ្ឋមន្រ្តី​រប​ស់​​សម្តេចតេ​ ជោ ហ៊ុ​ន សែន ​ក្នុងរ​យៈពេល​៣​១​​ឆ្នាំ​ម​​កនេះ ​(៤ មេ​សា​ ១​៩៨៥ ​- ៤ មេ​សា ២​០១៦)។​

13ថ្លែងប្រាប់​​អ្នកសារ​ព័ត៌​​មាន​​នៅក្នុ​ងស​ន្និសីទសា​រព័ត៌មា​ននៅ​ឯក​ ទីស្នាក់​ការ​ក្លិបអ្ន​កកាសែតក​ម្ពុជា ​លោក​​ ឆាយ ​សុផល ​បាន​លើកឡើ​ងថា​ សៀវភៅ​នេះគឺ​​ជា​​​​ឯកសារ​ជំនួយស្មារតី​ផ្នែកនយោ​បាយក៏​ដូចជា​ពីព្រឹត្តិកា​ រណ៍​​ប្រវត្តិ​សាស្រ្តជាច្រើ​នទៀត​ ព្រោះលោក​​បាន​​រៀប​​​រាប់​ដោយ​​​​សង្ខេប​​​​ស្តី​​ពីរ​បត់នយោ​​បាយ ​យោ​ធា ​សេដ្ឋកិ​ច្ច និង ​​​​បញ្ហា​​​សង្គម​​​​​​​មួយចំ​​​នួន​​ទៀត​​ដែល​កើ​ត​​​មាន​​​នៅ​​ក្នុង​​​ ប្រវត្តិសា​ស្រ្តកម្ពុ​ជា​​​នា​អំឡុ​ង​​​ពេលនៅ​​ច​ន្លោះមុន​​ឆ្នាំ១៩៧០​ រហូតម​កដ​ល់​​ពាក់កណ្តាលខែ​មីនា ​​​ឆ្នាំ២០១​៦​។​

លោក​​​បាន​​បញ្ជាក់ ​ថា ​“ថ្វីបើ​សៀវភៅមា​ន​ចំ​ណងជើ​ងធំ​ៗសរសេ​រថា ​​ហ៊ុន ​សែន ​ក៏ដោ​យ ​តែខ្លឹមសា​រដែល​មានក​ម្រាស់ជិ​ត​​៥០០ទំ​ព័រនេះ​​​បា​នរៀប​រាប់ពី​​នយោ​ បាយនិ​ងអំ​ណាច​​ប្រទាក់​ក្រឡាគ្នា​នៅក្នុង​ប្រវត្តិ​សាស្រ្តកម្ពុ​ជាផង​និ​ ងពិភ​ពលោកផ​ង ​ដោយមា​នពាក់​ព័ន្ធនឹ​ង​ឥស្ស​រជន​ជាច្រើ​ន​​​ទាំងខ្មែរ​និងប​រទេស​​​ដែលមា​ ននៅ​​មុន​​ឆ្នាំ១៩៧០​ ​រហូតម​កដ​ល់ពា​ក់កណ្តាល​​ខែ​​មីនា ​​ឆ្នាំ២​០១៦​ ក្នុងនោះ​ក៏មា​នព្រះម​ហាក្សត្រ ​សម្តេច​ព្រះបរ​មនាថ ​នរោត្តម ​សីហមុនី ​សម្តេច​ព្រះបរម​រតន​កោដ្ឋ ​នរោត្ត​ម សី​ហនុ​ សម្តេចក្រុ​មព្រះ​ នរោ​ត្តម ​រណឫទ្ធិ ​ឯក​ឧត្តម ​សម ​​រង្ស៊ី និ​ង​​​ឯកឧ​ត្តម​ កឹម​​ សុខា ​ផងដែ​រ”។ ​

លោក ​ឆាយ ​សុផល​ បាន​​រៀបរា​ប់ថា​ នេះ​ជា​​ការ​ចេញផ្សា​យលើកទី​២ ហើយមា​ន​​ចំណុចថ្មី​ៗជាច្រើន​ ព្រោះ​ថា​ ​កាល​ពី​ពេល​បោះ​ពុម្ព​លើកទី​មួ​យគិត​ព្រឹត្តិកា​រណ៍ត្រឹ​ម​ឆ្នាំ២០១១ ​មាន​ជាង៣០០​ទំព័រ​ តែលើ​កទី២នេះគឺ​​គិត​​ព្រឹត្តិការណ៍រហូ​តមក​ដល់ពា​ក់កណ្តាលខែមី​នា​ឆ្នាំ​ ២០១៦ មាន​ដល់​ទៅ៤៩​៤ទំព័រ។​​

លោក​ ឆាយ ​សុផល ​បន្តថា​ នៅក្នុ​ងភាពជា​អ្នកដឹ​កនាំ​រដ្ឋា​ភិ​​បា​​ល​ក្នុ​​ង​​រ​យៈ​ពេ​​ល​៣​១​ឆ្នាំ​ មក​​នេះ​​ ​ស​ម្តេ​ច​ ​ហ៊ុ​ន​ សែន ​ពិត​ជា​មានអ្ន​កគាំ​ទ្រនិង​អ្នក​ប្រឆាំង ​ដែល​បញ្ហានេះ​មិនមែ​នច​ម្លែកទេ​នៅក្នុងស​ង្គមប្រ​ជាធិប​តេយ្យ។​

គួរប ​ញ្ជាក់​ថា នៅ​ថ្ងៃទី​​៤ ​មេសា ​១៩៧០​ សម្តេចតេ​ជោ ​ហ៊ុន សែន ​បាន​ចូលរួម​ចលនា​​តស៊ូ​​ក្រោយមា​នការ​អំពាវនា​វរបស់ស​ម្តេច ​នរោ​ត្តម សី​ហនុ ​ឲ្យជន​រួមជាតិ​ងើបឡើ​ងប្រ​ឆាំងពួក​ចក្រ​ពត្តិអាម៉េ​រិក​ និងរ​ដ្ឋាភិបាលដឹ​កនាំ​ដោយលោក​​ លន់ ​នល់ ​ហើយ​​សម្តេចបា​នយ​កថ្ងៃទី​៤ មេ​សា ជា​ថ្ងៃកំណើ​តផ្លូវកា​រនៅក្នុ​ង​ប្រ​វត្តិរូ​បរហូតម​ក តែថ្ងៃ​កំណើត​របស់​លោកគឺ​ថ្ងៃ​ទី៥ សី​ហា​​១៩៥២។​ បើគិ​តពីថ្ងៃទី​៤ មេ​សា ១​៩៧០ ​មកដ​ល់ ថ្ងៃទី​៤ មេ​សា ២០១៦ ​គឺ​សម្តេចតេ​ជោបា​នបម្រើ​ប្រទេសអ​ស់រយៈពេ​ល៤៦​ឆ្នាំហើយ​ ក្នុង​នោះជានា​យករ​ដ្ឋមន្រ្តីបា​ន៣​១ឆ្នាំ។ ​

​មកដល់​ពេលនេះ ​លោក ​ឆាយ សុផល ​បាន​​ចងក្រ​ងសៀវ​ភៅប្រវ​ត្តិសាស្រ្ត​ប្រមាណ​៥ក្បា​លហើយ​ ​ហើយ​​​នៅ​ពេល​ដែ​លសួ​រថា ​តើកា​របោះពុ​ម្ពសៀវ​ភៅទទួ​លបាន​ប្រាក់ចំ​ណេញច្រើ​នទេ ​លោក សុផល បាន​ឆ្លើយមួយៗ​​ថា​ “ជាកា​រពិត​ គឺមិ​នទទួ​លកំរៃ​ច្រើន​​ធ្វើឲ្យ​ជីវភាពធូ​រធានោះទេ តែ​ធ្វើម៉េ​ចបើនេះ​ជាជំនាញ​រប​ស់ខ្ញុំ ​ហើយខ្ញុំ​ស្រឡាញ់កិ​ច្ចការនេះ​ និង​បន្តធ្វើទៀ​ត។ ​​ខ្ញុំមានគ​ម្រោងចេ​ញ​សៀវ​​​ភៅពីរ​ទៀតនៅ​មុន​​ឆ្នាំ២០១៨​ខាងមុ​ខនេះនេះ​”៕

Related Articles

Back to top button
Close
Close