គ្រោះថ្នាក់ ធ្លាក់រថយន្ត ចូលទន្លេ ស្លាប់អស់៧នាក់
សារព័ត៌មាន Cambodia News/
កណ្តាល (០៤ មេសា ២០១៦) ៖ ករណីបើករថយន្តធ្លាក់ ទូកដរបណ្ដាលស្លាប់មនុស្ស៧នាក់ (ប្រុស៥នាក់ ស្រី២នាក់ ក្នុងនោះក្មេង៥នាក់) កើតហេតុនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង១៩ និង ១៥នាទីនាទី នៅចំណុចកំពង់ចម្លងអុងប៉ាង ត្រើយខាងកើតទន្លេបាសាក់ ស្ថិតក្នុងភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។
ប្រភពពត៌មានបានអោយដឹងថា ឈ្មោះសាក់ សារ៉ាក់ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិព្រែកហូ សង្កាត់ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានបើកបររថយន្តលុចស៊ីស RX300 ពណ៍ ស ពាក់ផ្លាកលេខ ភ្នំពេញ 2F-9169 ធ្វើដំណើរពីសង្កត់ថ្នូរនៅផ្សារព្រែកតាជន ភូមិខ្ពបលើ ឃុំខ្ពប ត្រឡប់ទៅផ្ទះវិញ មកឆ្លងដរព្រែកអុងប៉ាង ត្រើយខាងកើតទន្លេបាសាក់ទៅត្រើយខាងលិច ដោយនៅក្នុងរថយន្តនោះមានគ្នា១១នាក់ ក្មេង៦នាក់។
អ្នកបើកបររថយន្ត បានបើករថយន្តចុះទូក ដោយជាន់ហ្គែរខ្លាំងលើសល្បឿនរថយន្ត ក៍ឡើងលើកំណល់ធ្លាក់ទឹកតែម្ដង ហើយអ្នកបើកក៏ចេញ តាមទ្វារដោយកញ្ចក់បើកស្រាប់ ក្រៅពីនោះឈ្លក់ទឹកស្លាប់ទាំងអស់៧នាក់។ ចំពោះអ្នកបើកបរសមត្ថកិច្ចបានឃាត់ខ្លួនកសាងសំណុំរឿងបញ្ជួនទៅតុលាការ៕