ក្រសួងធនធានទឹក អំពាវនាវឲ្យប្រជាពលរដ្ខបង្កើនការប្រុងប្រយ័ត្ននៅពេលមេឃរកកលភ្លៀង
សារព័ត៌មាន Cambodia News/
ដោយ៖ ហេង នាង/
ភ្នំពេញ ៩០៤ មេសា ២ឥ០១៦) ៖ ក្រសួងធនធានទឹក និងឧតុនិយមនៅរសៀលថ្ងៃទី៣ ខែមេសា បានឲ្យដឹងលើទំព័រហ្វេសប៊ុករបស់ខ្លួនថា “បាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ នៅតែមានឥទិ្ធពលខ្លាំង ជាក់ស្តែង កាលពីរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦ នៅពេលមេឃរកកលភ្លៀង បាតុភូតទាំងនេះបានបង្កឲ្យ ៖ ១ រន្ទះបាញ់ស្លាប់កុមារាម្នាក់ អាយុ១៣ ឆ្នាំ នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
២ ខ្យល់កន្ត្រាក់បានធ្វើឲ្យរលំផ្ទះសង្កត់លើស្ត្រីវ័យចំណាស់ ម្នាក់បណ្តាលឲ្យស្លាប់ នៅស្រុកគាស់កក្រឡ ខេត្តបាត់ដំបង ៣ ខ្យល់កន្ត្រាក់ធ្វើឲ្យរលំ និងរបើកដំបូលផ្ទះចំនួន៣១ខ្នង នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានេះក្រសួង ធនធានទឹក និងឧតុនិយមបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ខបង្កើនការយកចិត្ត ទុកដាក់ប្រុងប្រយ័ត្ននៅពេលមេឃរកកលភ្លៀងដើម្បីជៀសវាងនូវគ្រោះ ថ្នាក់ផ្សេង ដែលអាចកើតមានឡើងដោយជាយថាហេតុ៕