សម្តេច ហ៊ុន សែន ៖ យុវជន​​បច្ចុប្បន្ន​​មាន​​ឱកាស ​​និង​​​ជម្រើស​​​ច្រើន​​​យ៉ាង​​​សម្រាប់​​​ជីវិត​​​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (៣១ មីនា ២០១៦) ៖ កាលពីជំនាន់សង្រ្គាមគឺយុវជនគ្មានឱកាសធ្វើអ្វីក្រៅពីការត្រៀមខ្លួនចូលធ្វើកងទ័ព ហើយ​អ្នក​ដែលមិ​ន​បាន​ចូល​ធ្វើ​កង​ទ័ព​ក៏​ត្រូវ​រង​នូវផលប៉ះពាល់យ៉ាងខ្លាំងដោយសារសង្រ្គាម។ អ្វីដែលយើងកំពុងឃើញស្រាប់គឺ សង្រ្គាម​​​កាប់​សម្លាប់​នៅ​មជ្ឈឹម​បូព៌ា​សព្វ​ថ្ងៃ កំពុងបំផ្លាញអាយុជីវិតយុវជន និងអនាគតរបស់ពួកគេ។

​នៅ​ក្នុង​ទំ​ព័រហ្វេសប៊ុក របស់​សម្តេច ហ៊ុន សែន បាន​ឲ្យ​ដឹងថា​ សម្តេច​ក៏​ធ្លាប់​ជាយុវជន​ ដែល​គ្មាន​ឱកាស​ម្នាក់​ដែរ​កាល​ពីជំនាន់​សង្រ្គាម​ទសវត្សរ៍ឆ្នាំ ១៩៧០ សម្តេចគ្មានឱកាស និង​គ្មានជ​ម្រើសអ្វីក្រៅពីធ្វើទាហានរហូតដល់ពិការភ្នែកទៀតផង។ យុវជន​បច្ចុប្បន្ន​មានឱកាស និង​ជម្រើស​ច្រើន​យ៉ាង​សម្រាប់​ជីវិត​។ សូមយុវជនយុវនារី កុំបណ្តោយអោយបាត់បង់ឱកាសល្អៗ។ ត្រូវ​តែប្រឹងប្រែងសិក្សារៀនសូត្រ ហើយ​ត្រូវ​តែ​ចៀស​អោយ​ផុត​ពីអំពើអបាយមុខគ្រប់យ៉ាង និងគ្រឿងញៀនគ្រប់ប្រភេទ។

សម្តេចតេជោ ហ៊ុន សែន គឺជាប្រមុខដឹកនាំដែលនាំមកនូវសន្តិភាព ការអភិវឌ្ឍ និងឱកាស សម្រាប់ពលរដ្ឋ និងយុវជន​ដោយ​គ្មាន​ការរើសអើង។

ការគាំទ្រយ៉ាងពេញទំហឹងរបស់ប្រជាពលរដ្ឋទូទាំងប្រទេស រួមទាំងមន្រ្តីរាជការ កងទ័ព លោកគ្រូអ្នកគ្រូ ព្រះសង្ឃ យុវជន យុវនារី សិស្សានុសិស្ស ព្រមទាំងពីក្រុមគ្រួសារកូនចៅសម្តេចតេជោផ្ទាល់ គឺបានផ្តល់នូវកម្លាំងចិត្ត និង​ទំនុក​ចិត្ត​ដល់​សម្តេច​ដើម្បី​បន្តដឹកនាំកសាងអភិវឌ្ឍន៌ប្រទេសជាតិយើងអោយកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត៕

8

 

Related Articles

Back to top button
Close
Close