នៅ​ថ្ងៃ​ទី​០១ ​ខែ​មេសាខា​ង​មុខ​នេះ​​ ប្រាក់​​ខែ​​គ្រូ​​បង្រៀន​​​ត្រូវ​​​បាន​​​ដំឡើង​​ទាប​​បំផុត​​ ២០​​០​​ដុល្លារ​​

​សារព័ត៌មាន Cambodia News/

ត្បូងឃ្មុំ (៣១ មីនា ២០១៦) ៖ ក្នុងឱកាស​ចូលរួមជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិទ្យាល័យ «ប៊ុន រ៉ានី ហ៊ុន សែន អម្ពវ័នជំនីក» នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំកាល​ពី​ម្សិល​មិញ​ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ជាថ្មីថា នៅ​ថ្ងៃ​ទី០១ ​ខែមេសា ​ខាង​មុខ​នេះ ​ប្រាក់​​ខែ​​គ្រូ​​បង្រៀន​​នឹង​ត្រូវ​បាន​ដំឡើង ​ហើយ​ប្រាក់​ខែ​របស់​គ្រូប​ង្រៀនទាបបំផុត ដែល​មាន​ថ្នាក់​មត្តេយ្យ​បាន​ចំនួន​២០០​ដុល្លារ​​ និងនៅ​​ឆ្នាំ២០១៨ ទាបបំផុតក៏២៥០ដុល្លារដែរ​។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ទ្ងន់ថា «នេះជាការឡើងប្រាក់ពិត មិនមែនឡើងប្រាក់ខែខ្យល់ទេ ហើយ​បើក​មុខ​ចូល​ឆ្នាំ​ទៀត និងបូកនឹងប្រាក់ឧត្ថម្ភ ចំនួន៥ម៉ឺនរឿលមុនចូលឆ្នាំទៀត ដូច្នេះវាគួរសមហើយ!»។

សម្តេចបានថ្លែងទៀតថា ចំពោះ​ប្រាក់​ឧត្ថម្ភចំនួនប្រាក់៥ម៉ឺនរៀលមុនចូលឆ្នាំនេះ តិចមែនសម្រាប់មន្ត្រីរាជការ ប៉ុន្តែ​សម្រាប់​រាជ​រដ្ឋាភិបាលកម្ពុជា ត្រូវការប្រាក់ ៦លាន​ដុល្លារ ។ សម្តេចតេជោ ក៏បានជំរាបជូនលោកយាយលោកតាថា ការ​សន្យា​របស់​គណ​បក្ស​ដែលថា ឧបត្ថម្ភប្រាក់ដល់លោកយាយលោក​តា ពេលគេជាប់ឆ្នោតនោះ គឺជាការសន្យាខ្យល់តែប៉ុណ្ណោះ៕ ដោយ៖ Cambodia News

1

 

 

Related Articles

Back to top button
Close
Close