អាជ្ញាធ​រ​​ជាតិ​​អប្សរា​​ណែ​​នាំ​​ឲ្យ​​ភ្ញៀវ​​ទេសចរណ៍​​យក​​ចិត្ដ​​ទុក​​ដាក់​​ពី​បញ្ហា​សុខ​​ភាព​​ដោយ​​សារ​​កម្ដៅ​​កើន​​ឡើង​​​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (៣០ មីនា ២០១៦) ៖ អាជ្ញាធរជាតិអប្សរាណែនាំឲ្យភ្ញៀវទេសចរណ៍ជាតិនិងអន្ដរជាតិប្រុងប្រយ័ត្នពីបញ្ហាសុខភាពនៅ ​ក្នុងខែ​​មេសាខាងមុខនេះ ​ដោយ​​អះអាងថា​អាកាសធាតុនឹងបន្ដកើនកម្ដៅខ្លាំងនៅតំបន់ទេសចណ៍អង្គរ។ នេះ​បើ​យោង​តាម​​សេចក្ដី​ជូន​ដំណឹង​របស់​អាជ្ញាធរជាតិអប្សរា​ចុះកាល​ពី​​ ថ្ងៃទី​ ២៥ខែមីនា ។

នៅ ​ក្នុង​សេចក្ដីជូនដំណឹង​បាន​ឲ្យ​ដឹងថា នៅក្នុងខែមេសាខាងមុខ​នេះ អាកាស​ធាតុ​នឹង​បន្ដ​កើន​កម្ដៅ​និង​រង​សម្ពាធ​ខ្យល់​ក្ដៅ​ខ្លាំង​ ដែលនាំឲ្យះពាល់ដល់ភ្ញៀវជាតិនិងអន្ដរជាតិ ​ទស្សនា​នៅតំបន់រមណីយដ្ឋានអង្គរ។

សេចក្តីជូនដំណឹង ​បន្ត​ថា​សមាគម​ទេសចរណ៍ ទីភ្នាក់ងារទេស​ចរណ៍ មគ្គុទេសក៍​ ទេចរណ៍ ក្រុមហ៊ុទេស​ចរណ៍ អ្នក​ជញ្ជូន​ភ្ញៀវ​ទេស​ចរណ៍ ត្រូវណែនាំនិងចែក​រំលែកព័ត៌មាន​ពីស្ថាន​ភាពអា​ កាសធាតុក្ដៅនិងប្រាប់ឲ្យមាន​វិធីការពារ​​ ឲ្យ​បាន​គ្រប់​រូប​ភាព ​ការ​​រៀបចំកាលវិភាគតំបន់​ទស្សនា​ឲ្យ​បាន​សម​ រម្យនិងយកចិត្ដទុកដាក់ពីសុវត្ថិភាពខ្ពស់​ដល់ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្ដរ​ ជាតិ​ ដើម្បីជៀសវាង​គ្រោះ​ថ្នាក់​​ដោយ​យថាហេតុ។

អាជ្ញាធរ​អប្សរា​បាន​ ណែនាំ​ឲ្យ​ ការពារសុខភាព ដោយឲ្យភ្ញៀវទទួលទាន​ទឹកឲ្យ​បាន​គ្រប់គ្រាន់ ពាក់មួកការ​ពារក​ម្ដៅថ្ងៃ ជា​ពិសេស​ចូលរួមពាក់មួកស្លឹកត្នោត ដើម្បីលើកស្ទួយអត្ដ​សញ្ញា​ណ​ជាតិខ្មែរ ប្រើប្រាស់ផលិត​ផល​​ការពារ​ស្បែក​ដែល​មិន​ប៉ះ​ពាល់​ សុខភាព និងស្លៀកពាក់ឲ្យបាន​ សមរម្យ​ស្រប​តាមប្រតិបត្ដិអង្គរ​ផង​ដែរ​។

​ ​សេចក្ដីជូន​ ដំណឹងបានបន្ថែមថាករណីជួបគ្រោះថ្នាក់ឬ​បញ្ហា​ដែល​កើតមានឡើង អាចរាយការណ៍មក​ ភ្នាក់​ងារ​ទេស​ចរណ៍​ ភ្នាក់ងារសណ្ដាប់ធ្នាប់ ឬប៉ូលិ​សទេសចរណ៍ ដែលមានលេខទូរស័ព្ទ ០១២ ១៩៧ ៨៧ ០៤ ,០៦៨ ៦២៤៣៣៣,០៧៧ ២០២ ០២០​ឬ០១២ ២៣៥ ៨៨៨៕

9

 

Related Articles

Back to top button
Close
Close