តម្លៃ​កាន់​តែ​ពិសេស​នា​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​សម្រាប់​ពល​រដ្ឋ​​ ដែល​មាន​បំណង​ធ្វើ​​ដំណើរ​តាម​រថ​ភ្លើង​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៩ មីនា ២០១៦) ៖ ​ក្រុមហ៊ុន Royal Railways បានឲ្យដឹងថា បន្ទាប់​ពី​ការ​ជជែក​ពិភាក្សា​ពី​ក្រុម​ប្រឹក្សា​ភិបាល ក្រុម​ហ៊ុន​បាន​សម្រេច​ធ្វើ​ការ​កែ​សម្រួល​តម្លៃ​សំបុត្រ​សម្រាប់​ការ​ធ្វើ​ ដំណើរ​តាម​ខ្សែ​រ​រថ​ភ្លើង​ដែល​គ្រោង​នឹង​ចាប់​ផ្តើម​នៅថ្ងៃសៅរ៍ ទី ៩ ខែមេសាខាងមុខ។ បុគ្គលិកក្រុមហ៊ុន  រ៉ូយ៉ាល់ រៀលវេ បានបញ្ជាក់តាមទូរស័ព្ទថា តំលៃ​នៃ​ការ​ធ្វើ​ដំណើរ​ត្រូវ​​បានកំណត់ ថ្មីហើយ ដោយក្នុងនោះមាន៣ជម្រើសសម្រាប់អ្នកធ្វើដំណើរ៖

១ ពី រាជធានីភ្នំពេញ ទៅខេត្តតាកែវ តម្លៃ ៣ដុល្លារ

២ ពី រាជធានីភ្នំពេញ ទៅខេត្តកំពត តម្លៃ ៥ដុល្លារ

៣ ពីរាជធានីភ្នំពេញ ទៅខេត្តខេត្តព្រះសីហនុ តម្លៃ ៦ដុល្លារ

សូមជំរាបថា អ្នកធ្វើដំនើរគ្រប់រូបនឹងទទួលបានបទពិសោធន៍ថ្មីនៃការធ្វើដំណើរតាមរថភ្លើង បន្ទាប់ពីខ្សែរថភ្លើង កម្ពុជា ត្រូវ​បាន​ផ្អាកដំនើរការជាង២០ឆ្នាំមកហើយ ក្នុងនោះអ្នកធ្វើដំណើរទាំងអស់ នឹងរីករាយជាមួយទេសភាពដ៏ល្អឆើតឆាយ នៃ​ភូម​ដ្ឋាន វាលស្រែ ព្រៃភ្នំ សកម្មភាពកសិកម្មនិង ជីវភាពរស់នៅ របស់ពលរដ្ឋតាមដងផ្លូវ ពីរាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកែប ខេត្តកំពត និង ខេត្តព្រះសីហនុ៕

1

 

Related Articles

Back to top button
Close
Close