គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី២៨ មីនា ស្លាប់ ៨នាក់ និងរបួស ២០នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៩ មីនា ២០១៦) ៖ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ១៤លើក ក្នុងនោះយប់ ៧លើក បណ្តាលឲ្យមនុស្សស្លាប់ ៨នាក់ រងរបួសធ្ងន់ ១២នាក់ (ស្រី៣នាក់ ) និងរបួសស្រាល ៨នាក់ (ស្រី១នាក់) ។
យោងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង ១៤លើកនេះ បណ្តាលឲ្យខូចខាត យានយន្ត សរុប ចំនួន ២៤គ្រឿង រួមមាន ម៉ូតូចំនួន ១២គ្រឿង, រថយន្តធុនតូច ៤គ្រឿង ,រថយន្តធុនធំ ៧គ្រឿង , យានផ្សេងៗ ១គ្រឿង, ថ្មើរជើង ៣នាក់ ។
មូលហេតុដែលបណ្តាល ឲ្យកើតមានករណី គ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន៥លើក(ស្លាប់២នាក់) ស្រវឹង ៣លើក (ស្លាប់២នាក់), មិនប្រកាន់ស្តាំ ២លើក (ស្លាប់ ១នាក់), មិនគោរពសិទ្ធិ ២លើក (ស្លាប់២នាក់), បើកបរងងុយដេក ១លើក, កត្តាយានយន្ត ១លើក (ស្លាប់១នាក់) ។
ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៨នាក់ (យប់ ៥នាក់) ។ គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៧លើក និងផ្លូវខេត្ត/ក្រុង ចំនួន ៦លើក, ផ្លូវលំ ចំនួន ១លើក ។ យានយន្តបង្កហេតុ រួមមាន ម៉ូតូ ៦លើក រថយន្តធុនតូច ៣លើក, រថយន្តធុនធំ ៥លើក ៕