សម្តេចហ៊ុន សែន៖ កិច្ចប្រជុំបីថ្ងៃនៅចិន ពិតជាទទួលបានលទ្ធផលល្អប្រសើរសំរាប់កម្ពុជា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៦ មីនា ២០១៦) ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង នៅទីក្រុងសាន់យ៉ា និងចូលរួមសន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវ នៅទីក្រុងបូអាវ នៅខេត្តហៃណាន ប្រទេសចិន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់២៤ ខែមីនា ហើយសម្តេច បានដឹកនាំគណៈប្រតិភូត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅសៀលថ្ងៃទី២៤ ខែមីនានេះ។
គេហទំព័រហ្វេសប៊ុកសម្តេចហ៊ុន សែន បញ្ជាក់ថា តាមរយៈកិច្ចប្រជុំរយៈពេល៣ថ្ងៃនេះ ពិតជាទទួលបានលទ្ធផលល្អប្រសើរសំរាប់ប្រទេសកម្ពុជា ដូចជាប្រទេសតាមដងទន្លេមេគង្គក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេស និងដើម្បីបំរើដល់ជីវភាពរស់នៅរបស់ប្រជាជន៕