លី លីហ្សា តារាថ្មីចង់ថតឈុតសិចស៊ីរោលរាល
សារព័ត៌មាន Cambodia News/
កម្សាន្ត (២៣ មីនា ២០១៦) ៖ នៅថ្ងៃខួបកំណើតឈានចូលវ័យ២៣ឆ្នាំ កាលពីរាត្រីថ្ងៃទី២០ មីនា ២០១៦ ក្នុងឈុតសម្លៀកបំពាក់ទាន់សម័យចំនួន២ឈុតស្តែងឱ្យឃើញភាពយេៗ របស់កញ្ញាលី លីហ្សា បានធ្វើឱ្យភ្ញៀវចូលរួមខួបកំណើតចាប់អារម្មណ៍យ៉ាងខ្លាំង។
ស្រី ស្រស់តូចច្រឡឹងដែលធ្វើឱ្យភ្ញៀវចូលរួមខួបកំណើតចាប់អារម្មណ៍ ឈុតសម្លៀកបំពាក់សិចស៊ី បង្ហាញសម្រស់ដើមទ្រូងរូបនេះនិយាយថា «នាងខ្ញុំជាតារាសម្តែង ប្រសិនបើឲ្យនាងខ្ញុំថតរបៀបជាតួស្លូតតួកម្សត់នោះ គឺមើលទៅមិនត្រូវចិត្តប៉ុន្មាននោះទេ ។
ប៉ុន្តែ បើនិយាយពីចំណូលចិត្តវិញចង់សម្តែងតួកាចឆ្នាសឆ្នើម ហើយសិចស៊ីបង្ហាញភាពរោលរាលក្នុងសាច់រឿងទៅតាមលក្ខណៈសិល្បៈ ព្រោះត្រេមុខនាងខ្ញុំ គឺភាគច្រើនអ្នកដឹកនាំគាត់ឲ្យតែតំណែងបែបនេះកន្លងមក ។
នាង បន្តថា ការថតលក្ខណៈ យេៗលេចលើក្រោមនេះនាងខ្ញុំហាក់មិនបារម្ភពេកទេ ព្រោះថាអ្នកគ្រប់គ្រងយើងគាត់ពិតជាដឹងថា អ្វីអាចធ្វើបាន និងធ្វើទៅមិនបាន ។ ម្យ៉ាងទៀតនាងខ្ញុំក៏គិតពីលក្ខណៈវប្បធម៌ដែរ មិនអាចចេះតែប៉ាតណាប៉ាតណីដែរ ។
លើសពីនេះ លី លីហ្សា ចង់ថតស្ប៉តបែបឈុតសម្លៀកបំពាក់សិចស៊ី ជាឈុតប៊ីគីនីជូនបណ្តាក្រុមហ៊ុនលក់ផលិតផលនានា និងលក់សម្លៀកបំពាក់នានា សម្រាប់តម្លៃខ្លួនសម្តែងនាងខ្ញុំមិនសូវជាគិតគូរប៉ុន្មានទេ អាចនិយាយគ្នាបាន សំខាន់ចង់ពង្រីកទីផ្សារសិល្បៈឲ្យបានច្រើនប៉ុណ្ណោះ » ៕