អាមេរិករឹតបន្ដឹងសន្ដិសុខតាមអាកាសយានដ្ឋានក្រោយការវាយប្រហារនៅបែលហ្ស៊ិក
សារព័ត៌មាន Cambodia News/
បែលហ្ស៊ិក (២៣ មីនា ២០១៦) ៖ បន្ទាប់ពីមានហេតុការណ៍វាយប្រហារនៅអាកាសយានដ្ឋាននិងស្ថានីយ៍រថភ្លើង ក្នុងក្រុងព្រុចសែលប្រទេសបែលហ្ស៊ិក អាមេរិកបានប្រកាសឲ្យរឹតបន្ដឹងសន្ដិសុខនៅគ្រប់អាកាសយានដ្ឋានទាំងអស់ នៅអាមេរិក។ក្រៅពីនេះ ទីក្រុងធំៗជាច្រើនត្រូវប្រកាសអាសន្នឲ្យប្រុងប្រយ័ត្នខ្ពស់បំផុត។
លេខាធិការនាយកដ្ឋានសន្ដិសុខអាមេរិកលោកJeh Johnson បាននិយាយថា កងកម្លាំងសន្ដិសុខបន្ថែម ត្រូវបានដាក់ពង្រាយនៅអាកាសយានដ្ឋានធំៗក្នុងក្រុង។ដោយឡែកនៅតាម ស្ថានីយ៍រថភ្លើង និងស្ថានីយ៍ដឹកជញ្ជូនផ្សេងៗទៀតនៅជុំវិញប្រទេស ត្រូវចាត់វិធានការបង្ការនិងការពារផងដែរ ក្រែងលោមានការវាយប្រហារកើតឡើង៕